Ad Code

លោក​ទូត​ថ្មី ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា បាន​ប្ដេជ្ញា​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​ដល់​៥.០០០​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​


ភ្នំពេញ ៖ លោក​ទូត​ថ្មី សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​នឹង​ជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម​ឲ្យ​ឈាន​ដល់​៥.០០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៥​នេះ។​

លោក Thach Du ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ពី​គោលបំណង​សំខាន់​នៅក្នុង​អាណត្តិ​ថ្មី​បំពេញការងារ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នៅក្នុង​ជំនួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម បណ្ឌិត​សភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៥ នា​វិមាន​មិត្តភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។​

លោក​ ឯក​ ថា អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​នោះ​ថា កន្លងមក​ប្រទេស​ទាំងពីរ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មាន​កិច្ច​សហការ​គ្នា​ល្អ​លើ​គ្រប់​វិស័យ​ រួម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ផង​ដែរ។ ហេតុនេះ​នៅក្នុង​បេសកកម្ម​ការទូត​ក្នុង​អាណត្តិ​ថ្មី​នេះ​ នៅ​ប្រទេស​កម្ពុជា​លោក Thach Du មានបំណង​ចូល​រួម​ចំណែក​និង​ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​ដល់​ទំហំ​៥.០០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​នេះ។​

ឯកឧត្តម​បណ្ឌិត​សភាចារ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​គោលជំហរ​ក៏ដូចជា​នយោបាយ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​កន្លង​ទៅ​នេះ ដោយ​ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត​បាន​សន្យា​ថា នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​និង​ប្រកបដោយ​ផ្លែផ្កា​ទៅ​ថ្ងៃ​អនាគត​ថែមទៀត៕

វ​ត្តី​

Post a Comment

0 Comments

Close Menu