ភ្នំពេញ ៖ នៅវេលាម៉ោង១០ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ ផ្លូវជាតិលេខ១ ត្រូវបានកកស្ទះចរាចរចាប់ពីគល់ស្ពានព្រះមុនីវង្សថ្មី រហូតមកដល់មុខវត្តនិរោធ ដោយសារតែមន្ទីរសាធារណៈការយករបាំងចែកទ្រូងផ្លូវមកបិទផ្លូវទទឹងឆ្លងកាត់ផ្លូវ៣៦៧ ឆ្លងកាត់ផ្លូវជាតិលេខ១ កាត់តាមផ្សារច្បារអំពៅ នឹងបទឡើងទៅផ្លូវព្រះមុនីវង្សចាស់ ព្រោះកន្លងមកតែងតែជួបគ្រោះថ្នាក់ចរាចរនៅពេលរថយន្តធំៗជិះដាច់ហ្វ្រាំងចុះពីស្ពានព្រះមុនីវង្សថ្មី។
មូលហេតុដែលមន្ទីរសាធារណៈការរាជធានីយករបាំងថ្មមកបិទចំណុចខាងលើ ដោយសារតែកន្លងមកមានរថយន្តធនធំៗ បានជិះដាច់ហ្វ្រាំងចុះពីលើស្ពានមកបុកអ្នកដំណើរ ដោយចេញពីព្រែកប្រា តាមផ្លូវ៣៦៧ ឆ្លងទៅផ្សារច្បារអំពៅ និងបទឡើងទៅស្ពានព្រះមុនីវង្សថ្មី បណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។
ក្នុងនោះដែរ មន្ទីរសាធារណៈការក៏បានសម្រេចដករបាំងផ្លូវនៅចំណុចផ្លូវ៣៦៣ ដើម្បីឲ្យអ្នកធ្វើដំណើរចេញពីព្រែកប្រាឆ្លងមកផ្លូវ៣៦៣ ចូលទៅផ្សារច្បារអំពៅ នឹងបទឡើងទៅស្ពានព្រះមុនីវង្សចាស់វិញ។
ការដាក់របាំងបិទផ្លូវ៣៦៧ ចូលទៅផ្សាច្បារអំពៅនេះដើម្បីការពារពេលរថយន្តដាច់ហ្វ្រាំងដែលឆ្លងកាត់ផ្លូវជាតិលេខ១កៀកផ្លូវព្រះមុនីវង្សថ្មី ទើបមន្ទីរសាធារណៈការមកឆ្លងកាត់៣៦៣ និង៣៥៧វិញ ដែលមានចំងាយឆ្ងាយពីគល់ស្ពានឆ្ងាយពីគល់ស្ពានព្រះមុនីវង្សថ្មី ឆ្ពោះមកស្តុបច្បារអំពៅវិញ។ ចំពោះការកកស្ទះចរាចរនៅផ្លូវជាតិលេខ១ នៅព្រឹកនេះ ដោយសារតែអ្នកធ្វើដំណើរខ្លះមិនទាន់យល់ពីការដាក់របាំងបិទផ្លូវ៣៦៧ ទើបធ្វើឲ្យកកស្ទះចរាចរ ដូច្នេះហើយមន្ត្រីសមត្ថកិច្ចកំពុងរៀបចំសណ្ដាប់ធ្នាប់មកឆ្លងកាត់ផ្លូវ៣៦៣ និង ៣៥៧វិញ ទើបលែងស្ទះចរាចរ៕
នរា
0 Comments