Ad Code

លោក​ច​ន​ឃែ​រី​ថា អាច​ជួយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ម្តង​ទៀត​


រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក​ច​ន​ឃែ​រី (John Kerry) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​អាច​ជួប​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ម្តង​ទៀត​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ក្រោយពី​ការចរចា​ប្រហែល​៦​ម៉ោង​របស់​គេ​នៅ​ថ្ងៃ​ពុធ​មក។​

ប្រទេស​អ៊ីរ៉ង់ ​និង​ ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៦​ បាន​ធ្វើ​សំណើ​របស់​គេ​សាជាថ្មី សម្រាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សំខាន់​ចំពោះ​ការកាត់បន្ថយ​ការ​ប្រថុយ​ក្រោម​ថ្នាក់​នឹង​សង្គ្រាម​មជ្ឈិម​បូព៌ា​កាន់តែ​ធំ​មួយ ក្រោយពី​អ្នកចរចា​បរាជ័យ​ជា​លើក​ទី​ពីរ​នៅក្នុង​ខែ​វិច្ឆិកា ដែល​មិនបាន​បំពេញ​ការ​បរិច្ឆេទ​មួយ​ដែល​លើកឡើង​ដោយ​ខ្លួនឯង​នោះ។​

ពួក​ប្រទេស​មហាអំណាច​សង្ឃឹមថា នឹង​បញ្ចុះបញ្ចូល​ប្រទេស​អ៊ីរ៉ង់​ឲ្យ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​លោកខាងលិច​សង្ស័យ​ថា អាច​ស្វះស្វែង​ដើម្បី​បង្កើត​អាវុធ​បរមាណូ​នោះ​ជា​ផ្លូវ​ទៅ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​បណ្ដើរៗ។ ប្រទេស​អ៊ីរ៉ង់​និយាយ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​គ្រាន់​តែ​ធ្វើ​ដើម្បី​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ។​

លោក​ ឃែ​រី​ និង​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ​លោក​មហា​ម៉ា​ដ​ចា​វ៉ាដ​ហ្សា​រិ​ហ្វ (Java Zharif)​ បាន​ជួប​ប្រជុំ​ប្រហែល​៦​ម៉ោង​នៅ​ក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​ពុធ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu