Ad Code

សប្បុរសជន​បាន​ផ្តល់​អំណោយ​ដល់​អ្នក​ជម្ងឺ​ ដែល​បានមក​ពិនិត្យ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​


បន្ទាយមានជ័យ ៖ មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ និង​សប្បុរសជន​បានផ្តល់​អំណោយ​គ្រឿង​បរិភោគ​មានទឹក​សុទ្ធ​ និង​នំ​បុ័ង​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែលជា​អ្នកជំងឺ​មក​ទទួល​សេវា​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋអាមេរិក​ កាលពី​ល្ងាច​ថ្ងៃទី​០៥​មករា​២០១៤​នៅមន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ តារា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ប្រាប់ថា ក្រុមគ្រូ​ពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋអាមេរិក​(PROJECTANGKOR,USA)​បាន​សហការ​ជាមួយ​មន្ត្រី​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​ពិនិត្យ​ និង​ពិគ្រោះ​ជំងឺ​និង​ព្យាបាល​ចាប់​ថ្ងៃទី​២​ដល់​៥​មករា​២០១៥​មាន​ចំនួន​ជាង​៣.០០០​នាក់​។ លោក​បាន​បន្តថា ក្រុមគ្រូពេទ្យ​បេសកកម្ម​អង្គរ​សហរដ្ឋអាមេរិក​ដែល​កំពុង​សហការ​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​គឺ​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ និង​ត្រូវបាន​បញ្ចប់​បេសកកម្ម​នៅ​ល្ងាច​ថ្ងៃទី​០៦​មករា​២០១៥​នេះហើយ។
លោក​វេជ្ជបណ្ឌិត អ៊ា​វ តារា​វុ​ធ បាន​ថ្លែង​អំណរគុណ​ចំពោះបេសកកម្ម​ក្រុមគ្រូពេទ្យ​សហរដ្ឋ​អាមេរិក​(PROJECTANGKOR,USA)​ដែល​បាន​យកចិត្តទុកដាក់​និង​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ និង​មន្ត្រីរាជការ​និង​សប្បុរសជន​ដែល​ជួយផ្តល់​នំប៉័ង​ និង​ទឹក​សុទ្ធ​ជន​ដល់​ប្រជាពលរដ្ឋ​រង់ចាំ​ការពិនិត្យ​ និង​ព្យាបាល​ជម្ងឺ៕

Post a Comment

0 Comments

Close Menu