បន្ទាយមានជ័យ ៖ ក្រុមសហភាពសម្ព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់អ្នកទោសស្ត្រី និងកុមារតាមម្តាយនៅពន្ធនាគារខេត្តបន្ទាយមានជ័យក្នុងថ្ងៃបុណ្យ៧មករា។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុផល ប្រធានធានពន្ធនាគារខេត្តបន្ទាយមានជ័យបានរាយការថា អ្នកទោសដែលជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យមានសរុបចំនួន៨៩៥នាក់ក្នុងនោះ មានស្រីចំនួន១៨៣នាក់ ហើយមានជនបរទេសចំនួន១៤នាក់ស្រី០៤នាក់ជនជាតិថៃ១០នាក់ស្រី០១នាក់ជនជាតិវៀតណាម០៤នាក់ស្រី០១នាក់។ ចំណោមអ្នកទោសស្ត្រី១១៦នាក់កូនមកជាមួយចំនួន០៨នាក់ និងស្ត្រីមានផ្ទៃពោះ០៣នាក់។
លោក សាប វឌ្ឍនា ប្រធានក្រុមសម្ព័ន្ធយុវជនខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ខួបលើកទី៣៦នៃទិវាជ័យជំនះ៧មករា១៩៧៩ដល់២០១៥និងថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋគ្រប់រូបដោយគុណបំណាច់ និងវរៈ ភាពមិនអាចកាត់ថ្លៃបានរបស់ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ម៉លី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រសាសន៍បន្តថា ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសង្គម គឺក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យបានចុះសួរសុខទុកអ្នកទោសស្ត្រី និងកុមារដែលជាប់ម្តាយជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យនាំយកអំណោយមានគ្រឿងបរិភោគទឹកក្រូច.ទឹកដោះគោ.មី.ត្រីខ.នំប៉័ង និងសៀវភៅប៊ិចជូនកុមារតាមម្តាយចេញមកសិក្សាបើទោះបីអំណោយមានតិចតួចយ៉ាងណា មិនអាចតំរូវយកទៅប្រើប្រាស់តាមតំរូវការបានក៏ជាសន្តានចិត្តរបស់អស់លោកដែរ ដែលចេះជួយគ្នាគ្រាដែលមានទុក្ខ៕

0 Comments