បុគ្គលិកមូស្លីមដើមកំណើតម៉ាលី ដែលបានលាក់ពួកអតិថិជនពីខ្មាន់កាំភ្លើងឥស្លាមនិយមម្នាក់នៅក្នុងផ្សារទំនើប Kosher ក្នុងក្រុងប៉ារីសនៅក្នុងខែនេះ ត្រូវបានគេផ្តល់សញ្ជាតិបារាំង។
លោក ឡាសាណា បាធីលី (Lassana Bathily) អាយុ២៤ឆ្នាំ នៅក្នុងបន្ទប់ស្តុកឥវ៉ាន់ នៅពេលខ្មាន់កាំភ្លើងអាមេឌី កូលីបាលី (Amedy Coulibaly) សម្រុកចូលសម្លាប់មនុស្ស៤នាក់នោះ។
នៅក្នុងពិធីមួយដែលមានការចូលរួមពីរដ្ឋមន្រ្តីបារាំងថ្នាក់កំពូលៗនោះលោក បាធីលីនិយាយថា លោកមានមោទនភាពណាស់ ដែលបានក្លាយជាពលរដ្ឋម្នាក់។ ការវាយប្រហារនៅទីក្រុងប៉ារីសនោះបានសម្លាប់មនុស្ស១៧នាក់ ភាគច្រើននៅក្នុងការិយាល័យទស្សនាវដី្ត Charlie Heb do។
កិច្ចប្រឹងប្រែងរបស់លោកបាធីលី ត្រូវបានគេដឹងនៅពេលលោកលបដើរចេញ ហើយបាននិយាយប្រាប់រឿងរបស់លោក ក្រោយពីលាក់មនុស្សនៅក្នុងបន្ទប់ស្តុកឥវ៉ាន់ដ៏ត្រជាក់ នៅក្នុងអំឡុងពេលវាយប្រហាររបស់លោកកូលីបាលីនោះ។
លោកបាននិយាយនៅក្នុងពិធីនោះថា «គេនិយាយថា ខ្ញុំគឺជាវីរបុរស ប៉ុន្តែខ្ញុំមិនមែនវីរបុរសទេ ខ្ញុំគឺឡាសាណា»៕

0 Comments