ពួកសកម្មប្រយុទ្ធដែលអះអាងស្មោះត្រង់នឹងរដ្ឋឥស្លាមនោះនិយាយថា ពួកគេស្ថិតនៅពីក្រោយការវាយប្រហារគ្រាប់បែកពីរគ្រាប់នៅថ្ងៃសអាទិត្យ ទៅលើគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នៅក្នុងរដ្ឋធានីនៃប្រទេសលីប៊ី និងវាយប្រហាររ៉ុក្កែតមួយគ្រាប់ទៅលើកំពង់ផែឡាប្រាកនៅភាគខាងកើត។ ការវាយប្រហារទៅលើគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់នោះកើតឡើងពីរថ្ងៃក្រោយពីក្រុមនោះបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតពីរដែលបានសម្លាប់មនុស្សជាង៤០នាក់ នៅភាគខាងកើតទីក្រុងគូបបាដែលជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏អាក្រក់បំផុតចាប់តាំងពីការងើបបះបោរផ្ដួលរំលំលោកមូអាម៉ាកាដាហ្វី(Goddafi)មក៕
រឹទ្ធ

0 Comments