Ad Code

ប្រទះ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ម្នាក់ឯង​ សង្ស័យ​ស្រវឹង​ដួល​ស្លាប់​


ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​ផ្ទះ​ជួល​ដោយ​នៅ​ផ្នែក​ក្បាល​មាន​ឈាម​ហើយ​សមត្ថកិច្ច​សង្ស័យ​ស្រវឹង​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ឯង​។​

ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​២៣​ ខែកុម្ភៈ ឆ្នាំ​២០១៥ ​នៅផ្ទះ​លេខ​៥ ក្រុម​១៦​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ខណៈ​ប្អូនថ្លៃ​ប្រុស​របស់​គាត់​ជិះ​កាត់​មុខ​ផ្ទះ​ឃើញ​ភ្លើង​ និង​ទូរទស្សន៍​បើក​អើតមើល​តាម​ប្រហោង​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​ស្លាប់​ក៏​ស្រែក​បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើង​តែម្តង ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​។​

ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ​ភី​ ចាន់ណា​ ហៅ​រ៉ូ​ហ្សា​ អាយុ​៣៣​ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​ជួល​កើត​ហេតុ​ខាងលើ ដែល​មាន​ប្ដី​ជា​ជនជាតិ​កូរ៉េ បាន​ត្រឡប់​ទៅ​ប្រទេស​កូ​រ៉េ​វិញ ​រយៈពេល​ជាង​ខែ​មក​ហើយ​៕

ឌី​រៀ​

Post a Comment

0 Comments

Close Menu