បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបាន២ករណី និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ដោយម្នាក់ឃាត់ខ្លួនករណីអំពើហិង្សា ចំណែកឯ៣នាក់ទៀតពីបទជួញគ្រឿងញៀនចំនួន១គ្រាប់ហើយបានបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ការឃាត់ជនសង្ស័យទាំង៤នាក់នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ចំពោះករណីទី១.គឺកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ជនសង្ស័យ៣នាក់ដែលចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១គ្រាប់ នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត។
ជនសង្ស័យជាបុរស៣នាក់មាន១.ឈ្មោះ យ៉េង យ៉ត អាយុ២៥ឆ្នាំ ២.ឈ្មោះ សែម ចាន់តារាហៅតាក់ អាយុ២៣ឆ្នាំ ៣.ឈ្មោះ វង្ស ណាវី អាយុ៤៥ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត។ ករណីទី២.កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងស្ត្រីជាប្រពន្ធឈ្មោះ គឹម សុផាត អាយុ៥៤ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ដែលចោទប្រកាន់ពីប្រអំពើហិង្សាវ៉ៃតប់ប្រពន្ធបណ្ដាលរបួសក្រោយពេលដែលឃាត់ខ្លួន។បុរសសង្ស័យដែលត្រូវឃាត់ខ្លួនប្រើអំពើហិង្សាមានឈ្មោះ សុខ ដឿន ហៅត្នោត អាយុ៤៥ឆ្នាំ។ លោកបានបន្តថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួនករណីដោយឡែកពីគ្នា ក្រោយពេលឃាត់មានវត្ថុតាងនិងចំលើយ ត្រូវចាត់ការតាមច្បាប់៕ គង្គា

0 Comments