Ad Code

លោក​ ហូ​ឡង់ អំពាវនាវ​ឲ្យ​មានច្បាប់​កាន់តែ​ស្វិតស្វាញ​ស្ដីពី​ការ​ស្អប់​ពូជសាសន៍​

​ ​ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​(Francois Hollande) បាន​ដាក់​ចេញ​នូវ​សំណើ​ដើម្បី​ពង្រឹង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​ស្អប់​ពូជសាសន៍​ និង​ប្រឆាំង​ភាសា​សេ​មី​ត​។​
​ ​និយាយ​នៅក្នុង​ពិធី​លៀង​សាយភោជន​របស់​ពួក​ជ្វី​ហ្វ​មួយ​ក្រុម​នៅ​ក្រុងប៉ារីស លោក​ហូ​ឡង់​បាន​អះអាង​សាជាថ្មី​ចំពោះ​ពួក​ជ្វី​ហ្វ​ថា ពួកគេ​ត្រូវ​បាន​ស្វាគមន៍​និង​មាន​សុវត្ថិភាព​នៅក្នុង​ប្រទេស​បារាំង​។​
​ ​លោក​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា ពួក​មូស្លីម​កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​កើនឡើង​។​
សំណើ​របស់​ធ្វើឡើង​ក្រោយពី​មនុស្ស​១៧​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​អំឡុង​ពេល​បាញ់​ប្រហា​រ​កា​សែត​Charlie Hebdo និង​ការ​ហ៊ុមព័ទ្ធ​ផ្សារ​ទំនើប​koher កាលពី​ខែ​មុន​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu