Ad Code

គ្រួសារ​របស់​សិស្ស​នារី​អង់គ្លេស​បី​នាក់​ដែល​កំពុង​បាត់​ខ្លួន​អំពាវនាវ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​

​ ​ប៉ូលិស​ទួរគី​បាន​ស្វែងរក​នៅ​ថ្ងៃ​ច័ន្ទ​នូវ​សិស្ស​នារី​អង់គ្លេស​បី​នាក់ ដែល​កំពុង​បាត់​ខ្លួន​ដែល​គេ​ជឿ​ថា បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅពេល​ក្រុម​គ្រួសារ​ភ័យ​ស្លន់ស្លោ​របស់​គេ​សុំ​អង្វរ​ឲ្យ​នារី​ទាំងនោះ​វិលត្រឡប់​ន​មក​ផ្ទះ​វិញ​។​
​ ​នារី​ទាំងនោះ​ដែល​គេ​និយាយ​ថា ជា​និស្សិត​កម្រិត​A​មកពី​សាលាក្រុង​ឡុង​ដ៏​ខាងកើត​ដូចគ្នា​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដោយ​មិនបាន​ទុក​សារ​អ្វី​នោះ​ទេ​។​
​ ​ពួក​អាជ្ញាធរ​និយាយ​ថា ពួកគេ​ឡើង​ជិះ​យន្តហោះ​អាកាសចរ​ទួរគី​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​
បងប្អូន​សាច់ញាតិ​របស់​នាង​Shamima Begum និង​Amiva Abase អ្នក​ទាំងពីរ​អាយុ​១៥​ឆ្នាំ និង​នាង​Kadiza Sulana អាយុ​១៦​ឆ្នាំ​នោះ​បាន​សម្រេច​ទឹកភ្នែក​នៅពេល​ពួកគេ​និយាយ​ថា​ពួកគេ​ភ័យខ្លាច​នៅ​ក្នុង​ការ​សម្ភាសន៍​តាម​ទូរទស្សន៍​អង់គ្លេស​។​
​ ​ករណីនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទូទៅ​នៅក្នុង​ប្រទេស​អង់គ្លេស​ជា​កន្លែង​ដែល​ពួក​អាជ្ញាធរ​និយាយ​ថា ប្រជាជន​យ៉ាងតិច​៥០០​នាក់ បាន​ចាកចេញ​ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ចូលរួម​ជាមួយ​ពួក​ជ្រុលនិយម​និង​ព្រួយបារម្ភ​ថា​ពួកគេ​នឹង​ធ្វើ​ការ​គំរាម​ភេរវកម្ម​មួយ​នៅពេល​ពួកគេ​វិល​ត្រឡប់​មកវិញ​នោះ​៕​
រឹទ្ធ​

Post a Comment

0 Comments

Close Menu