Ad Code

បុរស​ពីរនាក់​ត្រូវ​គេ​កាត់ទោស​ជាប់គុក​២៥ឆ្នាំ​ ពី​បទ​រៀប​ចំ​គម្រោង​វាយប្រហារ​អាមេរិក​ នៅ​អាហ្វហ្គានីស្ថាន

ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​និយាយថា បុរស​ពីរ​នាក់​ ត្រូវ​បាន​គេ​កាត់​ឲ្យ​ជាប់​ទោស​ ពី​បទ​ស្វះស្វែង​ចូលរួម​ជា​មួយ​ក្រុម​អាល់កៃដា​ និង​ការបង្វឹក​ ដើម្បី​ធ្វើ​ការ​វាយប្រហារ​ទៅលើ​អាមេរិក​ នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នោះ​ ត្រូវ​បាន​គេ​កាត់ទោស​នៅ​ថ្ងៃ​ច័ន្ទ​ឲ្យ​ជាប់​គុក​២៥​ឆ្នាំ។
ចៅ​ក្រម​សង្កាត់​សហរដ្ឋអាមេរិក​ លោក​វើជីនោ​ ហ្វីលីព (Virginia Phillis) បាន​កាត់ទោស​លោក​ សូហ៊ីអេស​ អូម៉ា​កាបៀរ​(Sohiel Omar kabir) អាយុ​៣៧​ឆ្នាំ និ​ងលោក​រ៉ាហ្វ​ដេ​ឡេ​អន​(Ralph Releon) អាយុ២៦​ឆ្នាំ​ ដែល​ពួក​សុភាចារបុរស​និយាយថា ត្រូវ​បាន​គេ​បង្វឹក​ឲ្យ​ហាត់​បាញ់​កាំភ្លើង​ នៅ​កាលីហ្វ័រនីញ្ញ៉ា​ភាគខាងត្បូង​ ដើម្បី​បំពេញ​បេសកកម្ម​របស់​គេ។
អ្នក​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​គេ​រកឃើញ​កំហុស​នៅ​ក្នុង​តុលាការ​ សហព័ន្ធ​ នៅ​ក្នុង​ខែ​កញ្ញា​ ពី​បទ​ឃុបឃិត​សមគំនិត​ផ្តល់​ការគាំទ្រ​សម្ភារៈ​ដល់​ពួក​ភេរវកម្ម​ និង​សមគំនិត​សម្លាប់​យោធា​សហរដ្ឋ​អាមេរិក​ និង​បុគ្គលិក​រដ្ឋាភិបាល។
លោក​ដេឡេ​អន​ក៏​ត្រូវ​បាន​គេ​កាត់​ឲ្យ​ជាប់​ទោស​ផងដែរ ពិ​បទ​សមគំនិត​សម្លាប់​ ចាប់ពង្រត់​ឬ​ធ្វើ​ឲ្យ​របួស​ នៅ​បរទេស​។
ពួក​សុភាចារបុរស​និយាយថា ភស្តតាង​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ការបៀរ​ បាន​ណែនាំ​លោក​ដេឡេអន​ និង​ទណ្ឌិត​ម្នាក់​ទៀត​ លោក​មីហ្កេល​អាឡេចានដ្រូ សាន់តាណាវីឌ្រីយ៉ាឡេស (Vidraviale)ឲ្យ​ស្គាល់​ទ្រឹស្ដី​ឥស្លាម​និយម​ នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ​ក្រោយ​មក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​ឆ្នាំ២០១២ ដោយ​បាន​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​ដើរ​តាម​លោក​ នៅ​ទី​នោះ​ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​អាល់កៃដា៕


Post a Comment

0 Comments

Close Menu