Ad Code

សមត្ថកិច្ច​ស្រុក​កណ្ដាលស្ទឹង​ឃាត់ខ្លួន​មនុស្ស​០២​នាក់ ​ដកហូត​បាន​ថ្នាំញៀន​០១​កញ្ចប់​


កណ្ដាល ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចុះ​ល្បាត​ចល័ត​នៅ​ភូមិសាស្ត្រ បាន​សហការ​ជា​មួយ​នឹង​កម្លាំង​ប៉ុស្តិ៍​ព្រែកស្លែង​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០២​នាក់ ​ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ខាងក្រោយ​វត្ត​វិហា​បិទមាស ភូមិ​ព្រែកស្លែង ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្តាល។​

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ ​ទី​១-មានឈ្មោះ​ ឆិល ផានិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើការ​សំណង់ និង​ទី​២​-ឈ្មោះ លី គឹម​សួ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​២​រស់នៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល។​

បើ​តាម​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ជនសង្ស័យ​ឈ្មោះ​ លី គឹម​សួ ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​HON​DASL​ពណ៌ស លាយ​ខៀវ ពាក់​ស្លាក​លេខ​កោះកុង​1A.0386 ទៅ​ទីក្រុង​ភ្នំពេញ ម្តុំ​ពេទ្យ​លោកសង្ឃ​ដើម្បី​ទិញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​១​កញ្ចប់​តូច​តំលៃ​៦០.០០០​រៀល​(​ប្រាំមួយ​ម៉ឺន​រៀល​)​ដែល​គេ​ពុំ​ស្គាល់ឈ្មោះ​អ្នកលក់​ទេ ​រួច​យក​មក​ជក់​ជាមួយ​ឈ្មោះ ​ឆិល ផានិត ភេទ​ប្រុស នៅ​វេលា​ម៉ោង​១៩ ថ្ងៃ​ដដែល ហើយក៏​បាន​ទៅ​ជក់​នៅក្នុង​ផ្ទះ​របស់​ ឆិល ផានិត ដោយ​ពួកគេ​បាន​រំលែក​ទុក​ថ្នាំ​ពាក់​កណ្ដាល​។ លុះ​មកដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ជនសង្ស័យ​ទាំង​២​នាក់​បាន​លាក់​ថ្នាំញៀន​ដែល​នៅសល់​ទុក​ក្នុង​មួក​ក្រណាត់​ពណ៌ស​ ​ពេលនោះ​ជនសង្ស័យ​០២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ឲ្យ​ឈប់​ រួច​ធ្វើការ​ឆែកឆេរ​ក៏បាន​រក​ឃើញ មាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​ប្រភេទ​ម៉ា​ទឹកកក​(Ice) សង្ស័យ​ជា​សារធាតុ​ញៀន ម៉ូតូ​ម៉ាក​SL ពណ៌ស​លាយ​ខៀវ លេខ​តួ​១១០១៤៧៥ លេខ​ម៉ាស៊ីន​១១០១៤៦ ពាក់​ស្លាក​លេខ កោះកុង​២A០៣៨៦ ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង មាន​ម៉ាក​iphone5​ពណ៌ស​ចំនួន​០១​គ្រឿង ម៉ាក​ibhone​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង ម៉ាក​NokiAX2​ចំនួន​០១​គ្រឿង ពណ៌ស ​និង​ម៉ាក​NoKiA​ចុច​ពិល​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង កាបូប​ដៃ​ចំនួន​០២ ប័ណ្ណបើកបរ​របស់​ឈ្មោះ​ លី គឹម​សួ​០១​សន្លឹក អត្តសញ្ញាណប័ណ្ណ​គូបពី​របស់​ លី គឹម​សួ​០១​សន្លឹក មួក​ក្រណាត់​ពណ៌ស​១ វិក្កយបត្រ​លក់​ទូរស័ព្ទ​០១​សន្លឹក ប្រាក់​ខ្មែរ​ចំនួន​២.២៧០០​រៀល​(​ពីរ​ម៉ឺន​ពីរ​ពាន់​ប្រាំពីរ​រយ​រៀល​) និង​ប្រាក់​ដុល្លារ​ចំនួន​៤​ដុល្លារ។​ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​។​

ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

មុនី​



Post a Comment

0 Comments

Close Menu