Ad Code

គម្រោង​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់


មណ្ឌលគិរី ៖ មន្ត្រីរាជការ​ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​បាន​នាំ​គ្នា​សាទរ​យ៉ាង​ខ្លាំង​ទៅលើ​គម្រោង​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ខេត្តមណ្ឌលគិរី​។ ក្នុង​ការ​វិនិយោគ​នេះ គឺ​ត្រូវ​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​២​លៀន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​តាមរយៈ​មូលនិធិ​សហប្រតិបត្តិការ​ជប៉ុន អាស៊ាន​(JAIF)។ ​ដោយ​មាន​ការ​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គិតដល់​តម្រូវ​ការ​របស់​ពលរដ្ឋ​នោះ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​គម្រោង​ខាង​លើ​នេះ​មក​បំពេញ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​តែ​ម្តង​ទៅ​។​ ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​ឈ្នះ​គេ​មានឈ្មោះ គីម ម៉ី​ច កំពុង​ទទួល​សាងសង់​អាគារ​តាម​គំរោង​ប្លង់​មេ នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ ការសាងសង់​បាន​ចាប់​ផ្តើម​ធ្វើការ​បញ្ចុះ​បឋមសិលា​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៥​និង​បញ្ចប់​ការសាងសង់​របស់​ខ្លួន​នៅ​ខែ​មិនា ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ​ខេត្តមណ្ឌលគិរី​ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៦​ខាងមុខនេះ​តទៅ​ហើយ​៕

Post a Comment

0 Comments

Close Menu