សៀមរាប ៖ ក្នុងការចូលរួមរំលែកទុក្ខនោះដែរ លោក ឃឹម ប៊ុនសុង ព្រមទាំងលោកស្រី សមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត និងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរស្ថាប័នអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តបានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងនៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើមដែលពោរពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និងបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប។ លោកក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ចរបស់លោក អ៊ិត វ៉ាន់ឌី គឺជាថ្នាក់ដឹកនាំមួយដ៏ឆ្នើម និងបានពុះពារនូវរាល់គ្រប់ឧបសគ្គជាច្រើនក្នុងការបំពេញកាតព្វកិច្ចជាតិក្នុងរយៈពេល៣៦ឆ្នាំមកនេះ។ ម្យ៉ាងទៀតការបាត់បង់ស្វាមី លោកឪពុកជាទីស្រឡាញ់របស់ បងស្រី និង កូនៗ ចៅៗ ក៏ដូចថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាននៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង ព្រមទាំង លោកស្រី គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការ ក៏បានធ្វើការបូជាទៀន ធូបដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ឋ លោក អ៊ិត វ៉ាន់ឌី សូមឲ្យលោកបានទៅកាន់សុគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មន្ត្រីរាជការរួមការងារឲ្យទទួលនូវសេចក្តីសុខនិងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និងបច្ច័យចំនួន៨លានរៀល ដើម្បីចូលរួមជាមួយក្រុមគ្រួសារនៃសពលោក អ៊ិត វ៉ាន់ឌី យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ៕
គឿនវ៉េត
0 Comments