Ad Code

ក្រុមហ៊ុន​Kazantip.Asia.co.Ltd​​សង្ឃឹមថា​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​នោះ​ត្រូវ​បរាជ័យ​ទាំង​ស្រុង​ហើយ​


ព្រះសីហនុ ៖ ខណៈ​ពេល​កិច្ច​ចាប់ផ្តើម​របស់​ក្រុមហ៊ុន​Kazantip.Asia.co.Ltd​រៀបចំ​ទីតាំង​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​លើ​ឆ្នេរ​កោះពស់​បានសម្រេច​ប្រមាណ​៨០​ភាគរយ​ទៅ​ហើយ​នោះ​ បែរជា​ខកខាន​ទៅ​វិញ​យ៉ាង​តក់ក្រហល់​ដោយសារតែ​ច្បាប់​អនុញ្ញាតិ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មាន​សុពលភាព​តែ​៣​ថ្ងៃ​គឺ​បញ្ចប់​មុន​ពេល​ចាប់ផ្តើម​សម្ដែង​ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ប្រឈមមុខ​និង​ការ​ខាត​បង់​មិន​ក្រោម​លាន​ដុល្លារ​នោះ​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ​ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​Kazantip.Asia.co.Ltd​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​សាលាខេត្ត​នៅក្នុង​ថ្ងៃទី​២៩​ ខែមករា ​ឆ្នាំ​២០១៥ ​សំណើ​សុំ​អនុញ្ញាតិ​ប្រគំ​តន្ត្រី​ចម្រុះ​ជាតិ​សាសន៍​លំដាប់​អន្តរជាតិ​នៅ​លើ​ទីតាំង​កោះពស់​ចំនួន​១០​ថ្ងៃ​ គឺ​ចាប់​គិត​ពី​ថ្ងៃទី​១៨​ទៅដល់​ថ្ងៃទី​២៨ ​ខែ​កុម្ភៈ​ ដោយ​នៅក្នុង​លិខិត​សុំច្បាប់​អនុញ្ញាតិ​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា​ក្រុមហ៊ុន​នឹង​ធ្វើ​អ្វីខ្លះ​នោះ​ទេ ​គឺ​គ្រាន់តែ​បញ្ជាក់​ថា​ជា​ការ​ប្រគំ​តន្ត្រី​សប្បាយៗ​តែ​ប៉ុណ្ណេះ។ សាលាខេត្ត​ព្រះសីហនុ​ក្រោយពី​ទទួល​បាន​នៅ​លិខិត​ស្នើ​សុំ​នេះ​ភ្លា​មក៍​បាន​ចេញ​លិខិត​អនុញ្ញាតិ​ភ្លាមៗ​ផង​ដែរ​ ដោយ​យល់​ឃើញ​ថា​នេះ​ក៏​ជា​ការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មកលេង​កម្សាន្ត​បាន​មួយ​ចំណែក​ដែរ​គឺ​លិខិត​អនុញ្ញាតិ​ចុះ​ថ្ងៃទី​៣០​ ខែមករា ​ឆ្នាំ​២០១៥ ​ចុះ​ហត្ថលេខា​ដោយ​លោក ​សំ​ សំអាត​ អភិបាលរង​ស្តីទី​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​បន្ទាប់​ពី​ទទួល​បាន​នៅ​លិខិត​អនុញ្ញាតិ​ខាង​លើ​នេះ​ភ្លាមៗ​ ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ពីរ​សកម្មភាព​នៃ​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​តាមរយៈ​គេហទំព័រ​Kazantip.​បង្ហាញ​ជា​រូបភាព​និង​ខ្សែ​វីដេអូ​យ៉ាង​ចាស់ដៃ​ដោយ​រូបភាព​ ក៏​ដូច​ខ្សែ​វីដេអូ​ទាំងនោះ​មើលទៅ​សុទ្ធ​សឹង​ជា​រូបភាព​អាសអាភាស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ជាតិ​ខ្មែរ​ដូច​ជា​ការ​បង្ហាញ​រូបភាព​ ដូចជា​វីដេអូ​.​រាំ​ស្រាត​លើ​ឆ្នេរ​ខ្សាច់​.​រួមរក្ស​លើ​ឆ្នេរ​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​បំផុត ​រួម​នឹង​ការ​ប្រើប្រាស់​ថ្នាំញៀន​យ៉ាង​ពេញទំហឹង​ផង​ដែរ​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​ប្រទេស ​និង​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ។ ក្រោយពី​មាន​បាតុភាព​បែបនេះ​រដ្ឋមន្ត្រី​ក្រ​សូង​ទេសចរណ៍ ​ក៏បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ភ្លាមៗ​ផង​ដែរ ​ដោយ​លោក​ ឈិ​ត​ សុខុន​ អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​សម្រេច​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ជាបន្ទាន់​ នៅ​ថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​បន្ទាប់មក​លោក​ សំ​ សំអាត​ អភិបាលរង​ខេត្ត​បាន​ចេញ​លិខិត​មួយ​ថ្មី​ទៀត​ នៅ​ថ្ងៃទី​០៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​សម្រេច​លុបចោល​លិខិត​ដែល​គាត់​បាន​ចុះហត្ថលេខា​អនុញ្ញាតិ​រួច​ហើយ​ខាងលើ​នោះ​ទាំងស្រុង​តែម្តង​ដើម្បី​បញ្ចប់​សកម្មភាព​គ្រាប់​យ៉ាង​នែ​គម្រោង​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​Kazantip.Asia.co.Ltd។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រុមហ៊ុន​Kazantip.Asia.co.Ltd​មួយ​នេះ​មែន​ ទើបតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន​ក្រោយពី​សុំច្បាប់​អនុញ្ញាតិ​បាន​នោះ​ទេ​គឺ​ពួកគេ​បាន​ធ្វើ​ផ្សព្វផ្សាយ​នៃ​គម្រោង​ការ​ប្រគំ​តន្ត្រី​បែប​អាសអាភាស​នេះ​រយៈពេល​ជិត​មួយឆ្នាំ​មក​ហើយ ​ថែមទាំង​បាន​បញ្ជាក់​ទីតាំង​និង​ពេល​វេលា​នៃ​ការ​ប្រគំតន្ត្រី​យ៉ាង​ច្បាប់​លាស់​ផង​ដែរ ​ដោយ​សំបុត្រ​នៃ​ការ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ​ តម្លៃ​៨០​យូរ៉ូ​(​ដុល្លារ​ប្រទេស​បារាំង​)​ ដោយ​បញ្ហា​ជុំវិញ​នេះ​ក្រុមហ៊ុន​Kazantip.Asia.co.Ltd​មិនបាន​សុំ​ច្បាប់​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​អ្វី​នោះ​ទេ ​គឺ​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​និង​លក់​សំបុត្រ​ឆៅ​តែម្តង​បាន​លុយរាប់​សិប​លាន​ដុល្លារ​ហូត​ជិត​ដល់​ថ្ងៃ​កំណត់​នៃ​ការ​ប្រគំ​តន្ត្រី​ ទើប​ពួកគេ​ចាប់​សុំច្បាប់​អនុ​ញ្ញាតិ។ ចំណុច​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​ ក្រុមហ៊ុន​មួយ​នេះ​មិនបាន​ខ្វាយខ្វល់​ពី​ច្បាប់​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា​យើង​នោះ​ឡើយ​។ ​ហើយ​អ្វី​ដែល​គូរ​ឲ្យ​ចាប់​បំផុត​ទៀត​នោះ ​គឺ​ក្រុមហ៊ុន​មួយ​នេះ​បាន​ដឹកជញ្ជូន​សម្ភារ​របស់​ខ្លួន​ទាំង​កប៉ាល់ៗ​មកកាន់​ទីតាំង​កោះពស់​ដើម្បី​រៀបចំ​ការ​ប្រគំ​តន្ត្រី​រយៈ​ពេល​៤​ទៅ​៥​ខែ​កន្លង​មក​ហើយ ​ព្រមទាំង​បាន​រៀបចំ​ទីតាំង​ការ​ប្រគំ​តន្ត្រី​ជិត​រួចរាល់​មួយ​រយ​ភាគរយ​ទៅ​ហើយ ​ទើបបាន​ពួកគេ​ចាប់​សុំច្បាប់​អនុញ្ញាតិ​សាលាខេត្ត​ព្រះសីហនុ​តាម​ក្រោយ​។​ នេះ​ជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​គូរ​មានការ​ពិចារណា​ខ្លះ​ ហើយ​ចំពោះ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​អាជ្ញាធរ​ខេត្ត​រាល់ថ្ងៃ​ពួកគេ​ធ្វើ​អ្វីខ្លះ​បានជា​ជនបរទេស​ដឹក​សម្ភារ​ជញ្ជូន​មក​លើ​ដែនដី​អាជ្ញាធរ​របស់​ខ្លួន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​បែប​ជា​គ្មាន​នណា​ម្នាក់​ដឹង​នេះ ​សំណាង​ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ធំដុំ​ តែ​បើ​សិន​ជា​គ្រឿង​ភេរវកម្ម​វិញ​នោះ​ ច្បាស់​ជា​វីវរ​ហើយ​៕​

កោះពស់​

Post a Comment

0 Comments

Close Menu