Ad Code

តុលាការ ឃុំខ្លួន​បុរស​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​កន្លះ​គីឡូក្រាម


ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។ បុរស​រូប​នេះ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ខាំ សុ​ផា​រី ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

លោក​វរសេនីយ៍ទោ យិន បញ្ញា​រិ​ទ្ធ នាយ​ការិយាល័យ​អន្តរាគមន៍ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ថ្លែង​ថា ជនសង្ស័យ​មានឈ្មោះ សុខ អាត អាយុ​៥៣​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​លេខ​០៦៩ ផ្លូវ​លេខ​១០៧ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​អតីត​សំណង់​អគារ​ផ្ទះល្វែង​ជាប់​ផ្សា​របឹង​ព្រលឹត ស្ថិត​ក្នុង​ភូមិ​អូរ​អណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។

លោក​ថ្លែង​បន្ត​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ និង​យ៉ាង​សកម្ម​ម្នាក់​នេះ​បាន គឺ​កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​តាមដាន​យ៉ាង​ល្អិតល្អន់​ជាង​៣​ខែ​មក​ហើយ រហូតមកដល់​ទទួល​បាន​ដំណឹង​ច្បាស់​ការណ៍​ពី​កន្លែង​ពួន​សម្ងំ​លាក់​ខ្លួន​របស់​ជនសង្ស័យ ទើប​កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រមូល​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្ដែង​តែម្ដង ។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ ស​.ថ្លា ចំនួន​៥​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​ស្មើនឹង​៥០០​ក្រាម និង​វត្ថុតាង​មួយ​ចំនួន៕




តុលាការ ឃុំខ្លួន​បុរស​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​កន្លះ​គីឡូក្រាម

Post a Comment

0 Comments

Close Menu