Ad Code

សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ​ផ្លូវ​ក្រោម​ដី​តិច​ណូ​នៅ​ព្រឹក​នេះ​

ភ្នំពេញ ៖ លោក ឡុង ឌី​ម៉ង់ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៧ ព្រឹក​នេះ​ថា នៅ​វេលា​ម៉ោង​៨ និង​ នាទី​ព្រឹក​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្ដោះអាសន្ន​ផ្លូវ​ក្រោម​ដី​តិច​ណូ ដែល​ជា​ផ្លូវ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ឯកទិស ១ គន្លង​សម្រាប់​រថយន្ត និង​១​គន្លង​ទៀត​សម្រាប់​ទោចក្រយានយន្ត។

លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​ចរាចរ​ពី​រង្វង់​មូល​ទួលគោក​ នៃ​មហាវិថី​គីម​អ៊ី​ល​ស៊ុ​ង ត្រូវ​ចូល​គន្លង​កណ្តាល​ជាប់​អ័ក្ស​ផ្លូវ ដោយ​ចុះ​ជម្រាល​ផ្លូវ​ក្រោម​ដី ហើយ​បត់​ឆ្វេង រួច​ឡើង​មក​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទិស​ទៅ​ភ្លើងស្តុប​បេ​កា​សេ។

លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​ថា ផ្លូវ​ខាងក្រោម​នេះ​មាន​ប្រវែង ៣៣៣.៦​ម ទទឹង ៦​ម ទៅ​៧.៥​ម ហើយ​មាន​លក្ខខណ្ឌ​មួយចំនួន​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​នេះ គឺ​ដោយ​កំពស់​ក្រោម​ស្ពាន​៥.០០​ម ហាម​ដឹក​សំពីងសំពោង​, ត្រូវ​បើកបរ​ក្នុង​ល្បឿន មិន​ឲ្យ​លើស​ពី​២០​គ​.​ម​ក្នុង​១ ម៉ោង​, ហាម​ជិះ​វ៉ា​គ្នា ប្រជែង​គ្នា និង​ហាម​ការ​ជិះ​បញ្ច្រាសទិស​ជាដាច់ខាត និង​ហាម​ការ​ឈប់​សំចត​នៅ​ផ្លូវ​ក្រោម​ដី៕
Nita-25-A-1-Full

Nita-25-A-2-Full

Nita-25-A-3-Full

Nita-25-A-4-Full


សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ​ផ្លូវ​ក្រោម​ដី​តិច​ណូ​នៅ​ព្រឹក​នេះ​

Post a Comment

0 Comments

Close Menu