អង្គការសហប្រជាជាតិ និយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី ត្រូវតែធ្វើបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ក្នុងការប្រកួតកីឡាបាល់ទាត់ មុននឹងការប្រកួត World Cup ឆ្នាំ២០១៨។
សេចក្ដីអត្ថាធិប្បាយកើតឡើង បន្ទាប់ពីសមាគមកីឡាបាល់ទាត់រុស្សុី បានច្រានចោលការចោទប្រកាន់ថា កីឡាករបាល់ទាត់ជនជាតិហ្គាណា និងជាកីឡាករខ្សែបម្រើ ត្រូវបានរើសអើង ដោយក្រុមអ្នកគាំទ្រស្ប៉ាកខាត អំឡុងការប្រកួតកាលពីថ្ងៃសុក្រមុននេះ។
អំឡុងធ្វើសន្និសីទសារព័ត៌មានក្នុងទីក្រុង ស្ទ្រីតផេធើស្បើគ លោកយូរី ប៊យចិនកូ ដែលជាប្រធានផ្នែកប្រឆាំងការរើសអើងពូជសាសន៍នៃការិយាល័យសិទ្ធិមនុស្សរបស់អគ្គស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ មានប្រសាសន៍ថា វាជាបញ្ហាឥរិយាបថនិយម វាជាបញ្ហាសង្គម ក្នុងប្រទេសរុស្ស៊ី អ្នកទាំងអស់គ្នានឹងមិនបានយល់ច្បាស់ថា តើអ្វីជាការរើសអើងពូជសាសន៍នៅឡើយទេ។
ចំណែកប្រធានទ្រទ្រង់សហគមន៍ FIFA លោកហ៊្វេតឌើរីកូ អាដឌីជី ដែលជាប្រធានទទួលបន្ទុកសហប្រតិបត្ដិការសង្គម FIFA ក៏បាននិយាយកាលពីម្សិលម៉្ងៃផងដែរថា ការប្រកួតកីឡាចាប់ពីថ្នាក់ក្រោមដល់ FIFA ធានាថា នឹងគ្មានការរើសអើងពូជសាសន៍កើតឡើង ឡើយអំឡុង World Cup 2018៕
មន្ដ្រីនិយាយថា ការប្រកួតកីឡា World Cup នឹងជួយប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍
 
0 Comments