Ad Code

មនុស្ស​យ៉ាង​តិច​១០នាក់ ​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម បន្ទាប់ពី​​លិច​ទូក


យ៉ាងហោចណាស់​ក៏​មាន​ជន​អន្តោប្រវេសន៍​ ឬ​ជន​ចំណាក​ស្រុក​១០នាក់ ដែលស្វែង​រក​ការ​ធ្វើ​ដំណើរ​មក​កាន់​ទ្វីបអឺរ៉ុប បាន​ស្លាប់យ៉ាង​អាណោច​អាធ័ម បន្ទាប់ពី​ពោង​ខ្យល់​ដែល​ប្រើ​ប្រាស់​ធ្វើជាទូក​​អស់ខ្យល់ ហើយបានលិច​ពេល​ចាកចេញពីឆ្នេរ​សមុទ្រ​នៃ​ប្រទេស​លីប៊ី។ រដ្ឋ​អាជ្ញា​ក្នុងស្រុកម្នាក់នៃកោះ​ Sicily អ៊ីតាលី បាន​និយាយ​ដូច្នេះ​កាលពីថ្ងៃព្រហស្បតិ៍។

បុរស​អ្នក​នាំពាក្យម្នាក់​នៃ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួនរបស់សហប្រជា​ជាតិ UNHCR បាន​និយាយថា ចំនួនអ្នក​ស្លាប់​អាច​កើន​ឡើងដល់ទៅ៤០នាក់ឯណោះ ប៉ុន្ដែលោក​រដ្ឋ​អាជ្ញា​ Francesco Paolo Giordino វិញ បាន​និយាយ​ថា គេ​បាន​កំណត់​តែត្រឹម​ជាង​១០​នាក់​ប៉ុណ្ណោះ។ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់ឧត្ដមស្នងការ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន​របស់​សហប្រជាជាតិនៅប្រទេស​អ៊ីតាលី​ លោក​ Federico Fossi បានប្រាប់ទីភ្នាក់ងារព័ត៌​មាន​ AFP ថា សហសេវិក​របស់​ខ្ញុំ​ កំពុង​តែ​ធ្វើ​កិច្ច​សម្ភាសន៍ជាមួយ​នឹងអ្នកនៅរស់​ ដែល​បាន​មក​ដល់​កោះ​ Sicily នេះ​ កាលពី​ពេល​ល្ងាច ហើយ​គេ​បាន​ប្រាប់ថា មាន​មនុស្ស​ពី៣៥ទៅ​៤០នាក់​ឯណោះ ដែលបានបាត់ខ្លួននៅឯកណ្ដាល​សមុទ្រ​។

ទីភ្នាក់ងារ​ជនភៀសខ្លួននេះ​ បានទាំង​និយាយ​ថា ភាគច្រើននៃ​ជន​អន្ដោប្រវេសន៍ទាំងនោះ​គឺ​ជាបុរស​ដែលមក​ពីបណ្ដាប្រទេស​អាហ្វ្រិក ដែល​នៅ​​អនុតំបន់​សាហារ៉ា ក្នុងនោះមានទាំង​ប្រទេស​សូម៉ាលី អេរីទ្រា ប៉េណាំង និង​ម៉ាលី។ កាសែត​អីុតាលី La Reppublica បាន​និយាយ​ថា មាន​ពោងបណ្ដែត​ទឹក​៣គ្រឿង​ មកពី​ក្រុង​ទ្រីប៉ូលី ប៉ុន្ដែ​មាន​១គ្រឿង ដែល​ផ្ទុកមនុស្ស​១២០​នាក់ បាន​ចាប់ផ្ដើម​ធូរ​ខ្យល់ ហើយ​ទឹក​ចូល​ ទើបបានជាលិចនោះ។

ក្រុម​ជន​អន្ដោប្រវេសន៍ទាំងនោះបានធ្លាក់​ទៅក្នុងទឹក ហើយភាគច្រើនត្រូវបានជួយ​សង្គ្រោះ​ដោយ​នាវាជំនួញ​ ហើយក្រោយមក​ក៏​មាន​កង​នាវា​ចរណ៍​អាល្លឺម៉ង់១គ្រឿង​ឈ្មោះ Holstein ក៏បានមក​ជួយ​សង្គ្រោះ​ទៀត ដោយ​បាន​នាំ​មនុស្​សចំនួន​២៨៣នាក់​រួចផុតពីគ្រោះ​ថ្នាក់​ដោយសុវត្ថិភាព។

អង្គការ​មិនមែនរដ្ឋាភិបាលអន្ដរ​ជាតិ​មួយ​ឈ្មោះ Save The Children បាន​និយាយ​ថា មាន​កុមារ​វ័យជំទង់​ផងដែរ ដែលស្ថិតនៅក្នុង​ចំណោមជន​បាត់ខ្លួនទាំងអស់នោះ៕

AFP


មនុស្ស​យ៉ាង​តិច​១០នាក់ ​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម បន្ទាប់ពី​​លិច​ទូក

Post a Comment

0 Comments

Close Menu