សមត្ថកិច្ចស្ទាក់ចាប់ជនសង្ស័យប្រុសស្រី៤នាក់សង្ស័យបន្លំលួចមាស
ពោធិ៍សាត់ ៖ មានករណីបន្លំលួចមាសមួយក្រុមដែលមានគ្នា៤នាក់បានធ្វើសកម្មភាពវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងផ្សារបំណក់ស្ថិតក្នុង ឃុំឈើតុម ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមទាំង៤នាក់នេះបានធ្វើសកម្មភាពទិសមាសរបស់អាជីវករនៅក្នុងផ្សារបំណក់ក្នុងភូមិឃុំខាងលើហើយក៏បានបន្លំលួចមាសរបស់អាជីវករចំនួន២តម្លឹងរួចក៏នាំគ្នាគេចខ្លួន។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ពេលដែលជនរងគ្រោះដឹងថា ក្រុមនេះលួចបន្លំយកមាសរបស់ខ្លួន ក៏បានប្តឹងទៅសមត្ថកិច្ច។ ខណៈនោះសមត្ថកិច្ចក៏បានធ្វើការស្ទាក់ចាប់ក្រុមនោះនៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅម៉ោង៣ជិត៤ល្ងាច ហើយធ្វើការឃាត់ខ្លួនមនុស្ស៤នាក់និងរថយន្តលិចស៊ីមួយគ្រឿងដើម្បីសាកសួរបន្ត៕
សមត្ថកិច្ចស្ទាក់ចាប់ជនសង្ស័យប្រុសស្រី៤នាក់សង្ស័យបន្លំលួចមាស
0 Comments