Ad Code

David Beckham ឲ្យ​Iphone ៧​គ្រឿង​និង​សែតខ្មៅ​មាន​លុយ​១​សែន​ដុល្លារ​ដល់គ្រួសារលោក Gonzales

លោក David Beckham ដែល អតីត​តារាបាល់ទាត់​ដ៏​ល្បី​ម្នាក់​របស់​អង់គ្លេស បាន​ធ្វើ​ឲ្យ​គ្រួសារ​មួយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជា​មួយ​និង​សែក​១​សែន​ដុល្លា​អាមេរិក​ដែល​ទទួល​បាន​ពី​កម្មវិធី​ថ្មី​របស់​ទូរទស្សន៍​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ឈ្មោះថា Knock Knock Live។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់​នេះ បាន​ទៅ​ជួប​គ្រួសារ​របស់ លោក Gonzales នៅក្នុង​រដ្ឋ California ហើយ​គេ​បាន​គោះទ្វារ នៅពេល​ម្ចាស់ផ្ទះ​បើកទ្វារ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​ឃើញ​មនុស្ស​ដ៏​ល្បី​ម្នាក់​ឈរ​នៅមុខ​ផ្ទះ​របស់​ពួកគេ។ ក្រោយពេល​គ្រប់គ្នា​បន្ថយ​អារម្មណ៍​ភ្ញាក់ផ្អើល​រួចហើយ លោក Beckham បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​មក​ទីនេះ។

លោក​បាន​និយាយ​ថា លោក​មក​ទីនេះ​មាន​ហេតុផល​មួយចំនួន ហើយ​គោលដៅ​ចម្បង​ដែល​លោក​មក​ទីនេះ​ព្រោះ​លោក​បានឮ​រឿង​មួយចំនួន​អំពី​គ្រួសារ​អ្នក​។ លោក​មាន​កិត្តិយស​ណាស់​ដែល​មក​ទីនេះ​ហើយ​ទទួល​បាន​ការ​ស្វាគមន៍​និង​បាន​ជួប​អ្នក​គ្រប់គ្នា​បែបនេះ។ ភ្លាមៗ​នោះ​ដែរ លោក Beckham​ក៏បាន​ប្រគល់​ទូរស័ព្ទ Iphone ថ្មី​សន្លាង​ចំនួន​៧​គ្រឿង​ជូន​ដល់​សមាជិកគ្រួសារ​នោះ និង​បាន​និយាយ​ទៅកាន់​ពួកគេ​ថា “ខ្ញុំ​បានឮ​អំពី​របៀប​ធ្វើការ​របស់​អ្នក​ទាំងអស់គ្នា ខ្ញុំ​បានឮ​រឿង​អស្ចារ្យ​ដែល​គ្រួសារ​អ្នកធ្វើ​ជាមួយគ្នា”។  ក្រោយ​និយាយ​ចប់ លោក Beckham បាន​ប្រគល់​សំបុត្រ​ពណ៌​ខ្មៅ​មួយ​ដល់​ពួកគេ ហើយ​នៅពេល​បើក​សំបុត្រ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ព្រោះ​ក្នុង​នោះ​គឺជា​សែក​ដែល​មាន​ទឹកប្រាក់​សែន​ដុល្លារ​អាមេរិក ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​រំភើប​រហូតដល់​ស្រក់​ទឹកភ្នែក។

គួរ​រំឭកថា លោក Gonzales គឺជា​ធ្លាប់​ជា​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ី​កូ​ប៉ុន្តែ​គាត់​បាន​លះបង់​អាជីព​ដែល​ជា​ក្ដី​ស្រមៃ​របស់​គាត់ ហើយ​ទៅធ្វើជា​កម្មករ​សំណង់​ដែល​ទទួល​បាន​កម្រៃ​ច្រើនជាង​ដើម្បី​អាច​ផ្គត់ផ្គង់​ជីវភាព​របស់​គ្រួសារ៕

T-07-24-15-ii-full


David Beckham ឲ្យ​Iphone ៧​គ្រឿង​និង​សែតខ្មៅ​មាន​លុយ​១​សែន​ដុល្លារ​ដល់គ្រួសារលោក Gonzales

Post a Comment

0 Comments

Close Menu