Ad Code

លោក អេង ជា​សាន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ចាប់បាន​មនុស្ស​១១​នាក់ កាណូត​៩​គ្រឿង


កំពង់ធំ ៖ ក្រោយពេល​រដូវ​បិទ​នេសាទ​បាន​ឈានចូល​មកដល់ ក្រុម​អ្នកនេសាទ​បាន​លប​លួច​នេសាទ​ត្រី​ដោយ​ខុសច្បាប់ ដោយ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ត្រូវ​បាន​ហាមឃាត់ និង​ត្រូវ​បាន លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ដឹកនាំ​កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​ផាត​សណ្តាយ សង្កាត់​រដ្ឋបាល​ជលផល ពាម​បាង និង​សង្កាត់​រដ្ឋបាល​ជលផល​អន្លង់​សំណរ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ ចាប់បាន​កាណូត​ដែល​កំពុងតែ​ធ្វើ សកម្មភាព ឆក់​ត្រជាក់ សកម្មភាព​យ៉ាង​កាវ ចាប់បាន​ទូក​កាណូត​តូច​ធំ ចំនួន ៩ គ្រឿង និង​មនុស្ស​១១​នាក់ ដែល​រស់នៅ​ឃុំ​កំពង់​ឃ្លាំង ខេត្តសៀមរាប នៅ​ចំនុច បាក់​ដាវ ព្រំប្រទល់​៣​ខេត្ត សៀមរាប កំពង់ធំ ពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥។

ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​នេសាទ សមត្ថកិច្ច​បាន​រឹបអូស​បាន មនុស្ស​១១​នាក់ ទូក​កាណូត ៩​គ្រឿង ដុំ​ភ្លើង​ឆក់ ត្រជាក់​ចំនួន​២​គ្រឿង សាច់​យ៉ាង​កាវ​ចំនួន​២​គ្រឿង វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន យក​ទៅ​ប្រគល់​ឲ្យ​ទៅ​សង្កាត់​រដ្ឋបាល ជលផល​កំពង់​ឃ្លាំង រក្សាទុក ចំណែក​មនុស្ស​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ។

លោក យ៉ាន់ វី​សាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល ផាត់ សណ្តាយ បាន​ឲ្យ​ដឹង​ថា លោក​បាន​សហការ​ជាមួយ​សង្កាត់ និង​មន្ត្រី​ក្រោម​ឱវាទ បង្ក្រាប​រាល់​បទល្មើស​នេសាទ​ខុសច្បាប់ ដែល​ក្រុម​អ្នកនេសាទ​តែងតែ​លួច​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ រួម​ទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ ស្តី​ពី ច្បាប់​ជលផល​ដល់​សហគមន៍ ដើម្បី​ឲ្យ​ប្រជា​នេសាទ​មានការ​ចូលរួម ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ជាពិសេស​ក្នុង​រដូវ​បិទ នេសាទ ត្រី​ពង​កូន។

លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់ ប្រជា​នេសាទ​ទាំងអស់ កុំ​ប្រើ ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ព្រោះ​ធនធាន​មច្ឆាជាតិ​ទាំងនេះ គឺជា​របស់​បងប្អូន​ទេ មិនមែន​របស់​សមត្ថ​កិច្ច ឬក៏ របស់​ជលផល​ដែរ ហើយ​បើ​ប្រើប្រាស់​ឧបករណ៍​នេសាទ នូវពេល​គេ​ទៅ​ចាប់ បែរជា​នាំគ្នា​ភ័យខ្លាច និង​មានទោស​ទៀតផង ចំណែក​ខ​ណ្ឌ​រដ្ឋបាល​ជលផល គ្រោង​និង​បញ្ជូន​កម្លាំង​កម្លាំង​សង្កាត់​រដ្ឋបាល​ជលផល ដែល​នៅ​ផ្នែក​ខាងលើ ទៅ​សហការ ជាមួយ​សង្កាត់​រដ្ឋបាល​ជលផល ផ្នែក​ទន្លេសាប ដើម្បី​បង្ក្រាប​បទល្មើស នេសាទ៕


លោក អេង ជា​សាន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ចាប់បាន​មនុស្ស​១១​នាក់ កាណូត​៩​គ្រឿង

Post a Comment

0 Comments

Close Menu