Ad Code

ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កក្កដា ​ឆ្នាំ​២០១៥​នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត​ស្វាយរៀង​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​។​

ពិធី​នេះ​ក្រោម​អធិបតីភាព​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​ លោក ហី​វ គឹម​ហេង អគ្គនាយករង​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ​គុណ ញឹម អគ្គនាយក​គយ ​និង​រដ្ឋាករ​កម្ពុជា​ ព្រម​ទាំង​មានការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ ព្រមទាំង​មន្ត្រី​គយ​.​រដ្ឋាករ​ ចូល​ជា​សាក្សី​ប្រមាណ​ជាង​១០០​នាក់​ ប្រកបដោយ​ភាព​ស្និទ្ធស្នាល​បំផុត។

យោង​លិខិតបង្គាប់ការ​លេខ ៩៦៥ អ​.​គ​.​រ របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​សម្រេច​ត្រូវ​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​គ​យ​ និង​រដ្ឋាករ​ចំនួន​០៤​រូប​ដូច​ខាង​ក្រោម ៖ ១.​លោក ខៀវ សារឿន ​អត្តលេខ​២៩៤​ បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល ​និង​គ្រប់គ្រង​នៃ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​។​ ២.​លោក យឹ​ង សំអន អត្តលេខ​៧១៨​ បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​បាវិត​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង។ ៣.​លោក នង សុខុម អត្តលេខ​១០៩៩ ​បច្ចុប្បន្ន​ជា​អនុប្រធាន​សាខា​គយ​ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ​ត្រូវ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករ​ក្រុង​បាវិត ​នៃ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​។​ ៤.​លោក ឈុន សុទ្ធា​សុ​វណ្ណា​រី អត្តលេខ​១១៣៦​ បច្ចុប្បន្ន​ជា​ភ្នាក់ងារ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បំពេញការងារ​ជា​ភ្នាក់ងារ​ការិយាល័យ​គយ ​និង​រដ្ឋាករ​ព្រៃ​វ​ល្លិ៍​ នៃ​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​។

ចំណែក​លោក ឡុ​ញ​. វ​ណ្ណះ អត្តលេខ​៣៤១​ បច្ចុប្បន្ន​ជា​ប្រធាន​សាខាគយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​របប​គយ ​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​។ ​លោក យិន សុ​ឌី​ណា អត្តលេខ​១១៤២ ​បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បំពេញការងារ​ជា​ប្រធាន​ការិយាល័យ​គ្រប់គ្រង​វិនិយោគ​កាត់ដេរ​​នាយក​ដ្ឋាន​របប​គយ​ នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា៕

Pisey-2015-07-24-full-V80

Pisey-2015-07-24-full-V81

Pisey-2015-07-24-full-V83

Pisey-2015-07-24-full-V85

Pisey-2015-07-24-full-V87

Pisey-2015-07-24-full-V88


ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​

Post a Comment

0 Comments

Close Menu