Ad Code

ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន


ភ្នំពេញ ៖ សន្តិសុខ​បូរី​ប៉េង​ហួត​ម្នា​ក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ក្រុមក្មេងស្ទាវ​មួយក្រុម​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៤ ខែកក្កដា នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ក្មេងស្ទាវ​មួយ​ក្រុម​បាន​ដេញ​វាយ​គ្នា ហើយ​ក្រុម​បក្ខពួក​ម្ខាង​ទៀត​បាន​រត់​ចូលក្នុង​បុរី​ប៉េង​ហួត​ដើម្បី​ឲ្យ​សន្តិសុខ​បូរី​ជួយ ពេលនោះ​សន្តិសុខ​បាន​បិទទ្វារ បុរី​ចំណែក​បក្ខពួក ជន​បង្ក​ក៏បាន​ត្រឡប់​ទៅវិញ​ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ភាគី​បង្ក​ក៏​ត្រឡប់មកវិញ​ម្តង​ទៀត​មាន​ដំបង​គ្រប់​ដៃ​វាយ​សន្តិសុខ​ក្នុង​បូរី​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ក្នុង​បុរី​ចេញ​មក​ជួយ​ដេញ​រត់ចោល​ម៉ូតូ​ចំនួន​៣ គ្រឿង ម៉ាក​ស្កុប​ពី​១​មួយ​គ្រឿង សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង និង​ម៉ាក​គុប​មួយ​គ្រឿង។ ចំណែក​ជនរងគ្រោះ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ក្រោយមក ជនរងគ្រោះ​បាន​ស្លាប់​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥​នេះ។

បន្ទាប់ពី​ដឹង​ថា ជនរងគ្រោះ​ស្លាប់ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ក្រុម​ជនដៃដល់​បាន​២​នាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៥​នៅ​ភូមិ​ថ្មី​សង្កាត់​ព្រែក​តា​សេក​ខណ្ឌ​ជ្រោយចង្វា។

ជនសង្ស័យ​ទី​១ ឈ្មោះ ឌី​ធា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ ធី រើ​ន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​កន្លែង​ចាប់​ខាងលើ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។ រីឯ​ជនរងគ្រោះ​ឈ្មោះ អឹម ឌី​កា​ណា​ល្ក ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ ស្រុក ខេត្តស្ទឹងត្រែង៕


ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

Post a Comment

0 Comments

Close Menu