ប្រជាពលរដ្ឋបានប្រាប់ថា ផ្លូវ១ខ្សែដែលមានប្រវែង១,០៣០ម៉ែត្រជាផ្លូវAតភ្ជាប់ទៅផ្លូវលេខ៤ដែលស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងបំផុតគ្មាន២នៅក្នុងខេត្តបន្ទាយមានជ័យនេះ។ ប្រជាពលរដ្ឋនៅរដូវប្រមាណជាង១០០គ្រួសារដែលរស់នៅតំបន់នោះរួមមានទាំងសិស្សផងដែរបាននិយាយថា ផ្លូវដ៏សែនមហាលំបាកនេះរាប់ឆ្នាំមកហើយ មិនដែលឃើញអស់លោកណាចេញមុខមក ធ្វើនោះឡើយ។ ប្រជាពលរដ្ឋបានរិះគន់លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យថាលោកពូកែណាស់ខាងអភិវឌ្ឍនក្រុងដើម្បីធ្វើការប្រឡងប្រណាំងតែផ្លូវដ៏មហាសែមយ៉ាប់មួយខ្សែនេះលោកបានមើលរំលងហើយទុកឲ្យប្រជាពលរដ្ឋធ្វើដំណើរជួបការលំបាកខ្លាំងណាស់។
ប្រជាពលរដ្ឋស្នើសុំលោកអភិបាលខេត្តជួយកសាងផ្លូវដ៏លំបាក ក្នុងការធ្វើដំណើរនេះឲ្យបានល្អផងដើម្បីឲ្យប្រជាពលរដ្ឋទៅមកបានស្រួល។ លោក វ៉ែគេងលីអភិបាលរងក្រុងសិរីសោភ័ណបានប្រាប់ថា ផ្លូវប្រវែង១,០៣០ម៉ែត្រនគឺជាគម្រោងរបស់ខេត្តដែលគ្រោងកសាងផ្លូវនេះឲ្យបានល្អព្រោះថាផ្លូវនេះជាផ្លូវក្នុងទីរួមខេត្ត។ដោយមិនទាន់បានកសាងគឺខេត្តកំពុងយកថវិកាទៅដាក់ប្រព័ន្ធលូតាមផ្លូវក្នុងក្រុងសិរីសោភ័ណដើម្បីការពាររំដោះទឹកនៅរដូវវស្សាការពារលិចលង់សិន៕
ផ្លូវប្រវែង១,០៣០ម៉ែត្រនៅកណ្តាលក្រុងសិរីសោភ័ណ ក្នុងភូមិសូភី ដូចផ្លូវទៅឋាននរក
0 Comments