Ad Code

ការស្ទង់មតិ ​៖ ​ជាង​ពាក់កណ្ដាល​នៃ​ប្រទេស​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​ទស្សន​វិស័យ​អវិជ្ជមាន


ការស្ទង់មតិ​របស់មជ្ឈមណ្ឌល​ Pew Research Center បាន​អះអាង​កាលពីថ្ងៃ​ព្រហស្បតិ៍​ អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ថា ខ្សោយ​នោះ គឺក្នុង​ចំណោម​ពួកអ្នក​ដែល​បានធ្វើ​ការស្ទង់​មតិ​ ដែល​ជា​ទូទៅ​ គឺធ្វើ​នៅ​ក្នុង​ជាង​៥០ភាគរយ​នៃ​ប្រទេស​ជឿន​លឿន និងប្រទេស​កំពុង​ងើប​ឡើង​ ព្រម​ទាំង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅលើ​ពិភព​លោក។

អ្នកឆ្លើយ​ជាមធ្យម​៥៥ភាគរយ​ នៅទូទាំង​៤០​ប្រទេស បានរាយការណ៍​អំពីបរិយាកាស​សេដ្ឋកិច្ច​មិនសូវ​អំណោយផល​នៅក្នុង​បណ្ដា​ប្រទេស​របស់ពួក​គេ​រៀងៗខ្លួន ទល់នឹង​កម្រិត​មធ្យម​ចំនួន​៤៣.៦ភាគរយ ដែលបង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន។

ជាពិសេស​បំផុត​ មានតែ​៤០ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជា​ជនដែល​បានឆ្លើយ​សំណួរ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ចំនួន១១ ដែល​បាន​ធ្វើ​ការ​​ស្ទង់​មតិ​ រួម​ទាំង​អាមេរិក អ៊ីស្រាអែល និងជប៉ុន នោះផង​ បាន​​ដឹងថា សេដ្ឋកិច្ច​របស់ពួកគេ ធ្វើប្រតិបត្ដិ​ការ​នៅក្នុង​ភាពខ្មៅ​ងងឹត។ នៅក្នុង​ចំណោម​ពួក​គេ​ ប្រទេស​អាល្លឺម៉ង់ បន្ដ​ដោយកាណាដា និង​អូស្ដ្រា​លី គឺជាអ្នក​មាន​ការ​ជឿទុកចិត្ដ​បំផុត​​ក្នុង​ចំនួន​៧៥, ៥៧, ៥៥​ភាគរយ រៀងៗខ្លួន​ដែល​បាន​​ពិពណ៌នា​ថា សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អ។ ប្រទេស​កូរ៉េ​ខាងត្បូង បារាំង និង​អីុតាលី បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​របស់ពួកគេ​ថា ស្ថិតនៅ​ភាព​អវិជ្ជមាន​ ក្នុង​ចំនួន​៨៣, ៨៥, ៨៨​ភាគរយ​ រៀងៗ​ខ្លួន។

នៅក្នុងចំណោម​ប្រទេស​សេដ្ឋកិច្ច​ដែល​កំពុង​ងើបឡើង​ចំនួន​២១​ប្រទេស​នោះ ចិន​ មាន​​ទស្សនៈពោរពេញ​ទៅដោយក្ដី​សង្ឃឹម​លើស​លប់​ចំនួន​៩៣ភាគរយ នៅពេលដែល​៩៤​ភាគ​រយ​នៃ​ប្រជាជន​អ៊ុយក្រែន បានវាស់​សេដ្ឋ​កិច្ច​របស់ពួកគេ​ថា កំពុង​តែរត់​នៅលើ​​ពណ៌​ក្រហម។ ការ​ស្ទង់​មតិ​របស់ Pew បានធ្វើ​នៅ​ក្នុង​និទាឃរដូវ​នេះ នៅក្នុង​ចំណោម​ប្រជា​ជន​​ចំនួន​១,០០០ទៅ៣,៥០០នាក់ ដែលបានជួប​ទល់​មុខ​គ្នា​ ឬក៏​ជួប​តាម​ទូរស័ព្ទ។ ការ​ស្ទង់​មតិ​បាន​អះអាងថា ២ភាគ៥នៃប្រទេស​កំពុង​ងើបឡើង​ និងជាងពាក់ក​ណ្ដាល​នៃប្រទេស​កំពុង​អភិវឌ្ឍ​សង្ឃឹម​ថា សេដ្ឋកិច្ច​របស់ពួកគេ​នឹង​កើនឡើង​​នៅឆ្នាំខាងមុខ ចំណែក​២ភាគ៥​នៃប្រទេស​សេដ្ឋ​កិច្ច​ជឿន​លឿន​សង្ឃឹមថា មិនផ្លាស់ប្ដូរ​ទេ៕

Sputnik


ការស្ទង់មតិ ​៖ ​ជាង​ពាក់កណ្ដាល​នៃ​ប្រទេស​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​ទស្សន​វិស័យ​អវិជ្ជមាន

Post a Comment

0 Comments

Close Menu