ជនស៊ីវិល៦នាក់ត្រូវសម្លាប់ ពេលដែលរថយន្ដមួយគ្រឿងបានឈប់ចតដោយមានគ្រឿងផ្ទុះប្រើឈ្នួននៅភាគឦសាននៃសង្កាត់ Sadr នៅក្នុងក្រុងនោះ។ មានមនុស្ស១២នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់ក្បែរខាងគ្នា ដែលមានមនុស្សយ៉ាងកុះករ។
រហូតដល់ពេលក្រោយមកទៀតនៅថ្ងៃដដែលនោះ រថយន្ដបំផ្ទុះគ្រាប់បែកមួយគ្រឿងទៀតក៏បានផ្ទុះឡើងនៅឯភាគខាងជើងនៃសង្កាត់ al-Husseiniya ដោយបានសម្លាប់មនុស្សអស់៤នាក់ និង១១នាក់ទៀតរងរបួស។
នៅពុំទាន់មានក្រុមណាដែលអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះភ្លាមៗនៅឡើយទេ ប៉ុន្ដែក្រុមអ្នកកាន់សាសនាស៊ីអ៊ីតវិញ ជារឿយៗគឺជាគោលដៅនៃការវាយប្រហារពីសំណាក់ក្រុមបះបោរឥស្លាមនិកាយ Sunni ហើយដែលរដ្ឋាភិបាលកំពុងតែធ្វើការតស៊ូប្រយុុទ្ធដើម្បីឲ្យក្រុមនោះចាកចេញពីតំបន់ដ៏ល្វឹងល្វើយនៃភាគខាងជើង និងខាងលិចនៃប្រទេស៕
Reuters
យ៉ាងហោចមនុស្ស១០នាក់ស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែករថយន្ត២លើកនៅក្រុង Baghdad

0 Comments