ប្រធានការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្ត លោក សោម វាសនា បានឡើងអានសេចក្តីណែនាំ ការចាត់តាំងមន្ត្រីនគរបាលពីការិយាល័យជំនាញនៃស្នងការនគរបាលអោយទៅបំពេញភារកិច្ចនៅប៉ុស្តិ៍រដ្ឋបាលដោយយោងតាមប្រកាសលេខ០៨១ប្រ.កចុះថ្ងៃទី២៦មេសា១៩៩៤របស់ក្រសួងមហាផ្ទៃស្តីពីភារកិច្ច សិទ្ធិនិងរចនាសម្ព័ន្ធរបស់ស្នងការនគរបាលខេត្តក្រុង។ មន្ត្រីនគរបាលដែលត្រូវបានចាត់បញ្ជូននេះគឺត្រូវបានដាក់ចុះទៅក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំងមាន២០នាក់ចំនួន៤ប៉ុស្តិ៍ ស្រុករលាប្អៀរ៥នាក់ ក្នុងប៉ុស្តិ៍៤ ប៉ុស្តិ៍កោះថ្កូវក្នុងស្រុកជលគីរីមាន១នាក់ ប៉ុស្តិ៍រដ្ឋបាលក្រាំងល្វាក្នុងស្រុកសាមគ្គីមានជ័យ១នាក់បំពេញបន្ថែម នៅប៉ុស្តិ៍រដ្ឋបាល២នាក់នៅក្នុងស្រុកទឹកផុស ស្រុកកំពង់ត្រឡាច២នាក់ ស្រុកបរិបូរណ៍២នាក់។
នាឱកាសនោះផងដែរ លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្តបានធ្វើការផ្តាំផ្ញើដល់កម្លាំងនគរបាលខេត្តដែលត្រូវបានចុះទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលថា ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រជាការពារត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋនិងធ្វើតែអំពើណាល្អៗក្នុងការអនុវត្តន៍ច្បាប់បទបញ្ជាការណែនាំរបស់ថ្នាក់លើពិសេសការអនុវត្តន៍ច្បាប់ចរាចរណ៍និងគោលនយោបាយភូមិឃុំមានសុត្ថិភាពដើម្បីការពារសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ប្រជុំចាត់កម្លាំងបន្ថែមបំពេញការងារនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលតាមក្រុង-ស្រុក

0 Comments