Ad Code

បញ្ជី​ដាក់​តម្លៃ​ទាសករ​ផ្លូវ​ភេទ​ទៅ​តាម​យថា​ប្រភេទ​របស់​ក្រុម​IS​គឺ​១៦៥​ដុល្លារ​សម្រាប់​ក្មេង​ស្រី​ម្នាក់

បន្ទាប់ពី​ធ្វើ​ចរាចរណ៍​​ផ្សព្វ​ផ្សាយ​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​មក សហប្រជាជាតិ​នៅ​ទី​បញ្ចប់​បាន​អះអាង​ពី​យថាប្រភេទ​ពិតប្រាកដ​នៃ​តម្លៃ​រួម​ភេទ​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​កំពុង​ដាក់​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ពួកគេ​ ព្រម​ទាំង​បុរស​ដទៃ​ផ្សេង​ទៀត​ដែល​ព្យាយាម​ទិញ​យក​ទាសករ​ផ្លូវ​ភេទ​ ក្មេង​ស្រី​ដែល​កាន់​តែ​ក្មេង​ គឺ​តម្លៃ​១៦៥ដុល្លារ។

តាម​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង​ ដែល​ចុះ​​ផ្សាយ​តា​ម​អន​ឡាញ​កាលពីខែ​វិច្ឆិកាមក​នោះ សហប្រជា​ជាតិ​ទទួល​យក​បាន​ថា ជាការ​ថត​ចម្លង​កាលពីខែ​មេសា ប៉ុន្ដែ​ត្រូវ​បាន​គេ​ពិចារណា​ព្រោះ​តែ​មាន​ការស្ទាក់​ស្ទើរ​ខ្លាច​ក្រែង​វា​មិនមែន​ជា​ប្រភព​ពិត​ជាយថា​ប្រភេទ។ ឥឡូវ​នេះ​ លោក​ស្រី Zainab Bangura ដែល​ជា​តំណាង​ពិសេស​របស់សហប្រជាជាតិ​នៃ​អគ្គ​លេខា​ធិការ​ទទួល​បន្ទុក​ផ្នែក​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ក្នុង​តំបន់​ជម្លោះ​បាន​និយាយថា បញ្ជី​មឺនុយ​សិច (កា​ររួមភេទ) ជា​ជម្រើស គឺ​ជាការ​ពិត​មែន​ហើយ។

មនុស្ស​ស្រី​ ជា​ពិសេស​ក្មេងស្រី​ គេ​ដាក់​តម្រៀប​គ្នា​ដូចជា​ធុងសាំង នេះ​ជាការ​លើកឡើង​ដោយ​លោក​ស្រី Bangura ប្រាប់​ Bloomberg។ ក្មេង​ស្រី​ម្នាក់អ​ាចត្រូវ​បានគេ​លក់ ឬ​ទិញ​ ដោយ​មនុស្ស​ប្រុស​ពី​៥​ទៅ​៦នាក់។ ពេលខ្លះក្រុម​អ្នក​ប្រយុទ្ធ​ IS ទាំង​នោះ​ យក​ក្មេង​ស្រី​ទៅលក់​ឲ្យ​​ក្រុម​គ្រួសារ​របស់នាង​វិញ ថ្នូរ​នឹង​ការ​លោះ​ជា​ប្រាក់​ដល់ទៅ​វាល់​ពាន់​ដុល្លារ​ថែមទៀត។

តម្លៃ​នៃការ​រួមភេទ​គឺសាមញ្ញ​នោះ​គឺ​មនុស្ស​ស្រី​ដែលអាយុ​កាន់តែច្រើន គឺតម្លៃ​កាន់​តែថោក។ តម្លៃ​ទាំងអស់​នោះត្រូវ​ទូទាត់​ជាប្រាក់​អ៊ីរ៉ាក់​ឌីណា (Iraqi Dinars) ប៉ុន្ដែ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេ​រិក បង្ហាញ​ឲ្យឃើញ​ថា ក្រុម​អ្នកប្រយុទ្ធ​រ៉ាឌីកាល់​អាច​ទទួលបាន​ក្មេងស្រី​អាយុ​ពី១​ទៅ​ដល់​៩ឆ្នាំ តម្លៃប្រមាណ​១៦៥ដុល្លារ តម្លៃ​ចំពោះ​ក្មេងស្រី​វ័យ​ជំទង់​១២៤​ដុល្លារ ហើយ​តម្លៃ​នោះ​ក៏​កាន់​តែ​ទាបទៅ​ចំពោះ​ស្ដ្រីដែល​មាន​អាយុ​លើស​ពី​២០​ឆ្នាំ។ ដោយឡែក​ស្ដ្រី​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ​ តម្លៃខ្លួន​គឺ​អាច​ទាបជាង​៤១​ដុល្លារ។

ការ​លក់​-ទិញ គឺផ្អែក​ទៅលើ​ឋានានុក្រម​និង​តាម​លទ្ធភាព​ថា តើ​អ្នក​អាចហ៊ាន​ទិញ​ដែរ ឬទេ? មេបញ្ជាការ​របស់ IS ត្រូវ​បាន​គេផ្ដល់​ឲ្យ​នូវ​ជម្រើស​ជា​អាទិភាព​ទៅលើ​ស្ដ្រី​រង​គ្រោះ​ទាំង​ឡាយ​នោះ។ បន្ទាប់ពី​នោះគឺ​ក្រុម​បុរស​ស៊ីវិល​បរ​ទេស​ដែល​ស្វែង​រក​កា​រសប្បាយ​ផ្លូវ​ភេទ​ដ៏​អាក្រក់​ ដែល​មកពី​តំបន់​ផ្សេង​ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ទិញ​យក​ស្រីបម្រើ​ផ្លូវភេទ​ក្នុង​តម្លៃ​ដល់​ទៅ​វាល់​ពាន់​ដុល្លារ។ នេះ​ជា​ការ​លើក​ឡើង​ដោយ​លោក​ស្រី​ Bangura។ សល់​ពី​ការ​ជ្រើស​រើស​យក​អស់​ទៅ​នោះ​ សេសសល់​ប៉ុន្មាន​ ទើបគេ​ចាត់​ចែង​ឲ្យ​ដល់​ក្រុមអ្នក​ប្រយុទ្ធ IS ទៅតាម​តម្លៃ​ដែល​មាន​រាយ​នៅក្នុងបញ្ជី​សម្រាប់​កា​របម្រើ​ទាសក​រភេទ។

ការ​ទទួល​បានព័ត៌​មាន​អំពី​កា​រជួញដូរ​ផ្លូវ​ភេទ​នៅក្នុង​ទឹកដី​ដែលគ្រប់គ្រង​កាន់​កាប់​ដោយ​ក្រុម IS នោះ​ គឺ​ជារឿង​ដែលពិបាក​បំផុត​ ដែល​នេះ​ជា​ការ​ជឿយ៉ាង​ដូច្នេះដោយ​លោកស្រី​ Bangura។

លោកស្រី​និយាយថា គេមាន​យន្ដការ​មួយ​ គេ​មាន​កម្មវិធី​មួយ គេមាន​ក្បួនខ្នាត​មួយ ថាតើ​អ្នកចាត់ទុក​ស្ដ្រី​ទាំងនេះ​យ៉ាង​ដូចម្ដេច? គេ​មាន​ការិយាល័យ​រៀប​អាពាហ៍ពិពាហ៍ ដែល​ត្រូវ​រៀបចំ​បែប​បទ​នៃ​ការ​រៀបការ​គ្រប់យ៉ាង ព្រម​ទាំង​ដាក់​លក់ស្ដ្រី​ទៀត​ផង។ គេ​មានទាំង​បញ្ជី​តម្លៃ​ភ្ជាប់​ជា​មួយ​ស្រាប់។

ពួក​នេះ​មិន​មែន​ជា​ក្រុមធម្មតា​នោះទេ។ ស្ដ្រី​អ៊ីរ៉ាក់ ដល់ទៅរាប់ពាន់នាក់​រួចមកហើយ​​ ដែល​រងការ​ចាប់បង្ខំ​ឲ្យធ្វើ​ជា​ទាសក​រភេទ ដោយ​មាន​ទាំង​ស្ដ្រី​មានប្ដី និងក្មេងស្រី​ប្រមាណ​៣,០០០​នាក់ ត្រូ​វចាប់​យក​មកពី​ក្រុមកុលសម្ព័ន្ធ​ Yazidi ក្នុង​ប្រទេស​អ៊ីរ៉ាក់ នៅពេល​​មានការ​វាយ​លុក​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ឆ្ល​ងកាត់​តំបន់នោះ។ ក្រុម IS បាន​ទាំងរៀបចំ​ឲ្យ​មាន​ការ​តាម​ចាប់​ និង​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោមរូបភាព​ទាសភាព​​ ចំពោះ​ជន​ជាតិ​ភាគតិច​ផ្សេង​ដទៃទៀត​នៅក្នុង​ទឹកដី​ដែល​ពួក​គេ​គ្រប់គ្រង​នោះ។

កាលពី​ដំណាច់ឆ្នាំ​ទៅ ក្រុម IS បាន​ចេញ ផ្សាយ​នូវ​ខិត្ដ​ប័ណ្ណ​ខ្លីៗ​ស្ដីពីការ​គ្រប់គ្រង​ទៅ​លើ​ទាសករ​ដែល​ជាក្រុម​ស្ដ្រី ព្រមទាំង​ក្មេង​ស្រី។

ក្រុម​ជីហាដនោះ​បាន​លើកយកមក​​ធ្វើ​ជា​សំអាង​ថា ការ​ចាប់ខ្លួន​ស្ដ្រី​ទាំងឡាយ​ ក៏ព្រោះ តែ​ស្ដ្រីទាំងនោះ​មិន​ជឿថា ឥស្លាម​មានយុត្ដិធម៌។ នេះបើយោង​តាម​ខ្លឹមសារ​នៃ​ខិត្ដប័ណ្ណ។ ក្រុម​សមា​ជិក IS ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រួមរ័ក​ជា​មួយ​ស្ដ្រី​ទាំងនោះ​ដោយសេរី ហើយ​ក៏​អនុញ្ញាត​ឲ្យ​យក​នាង​ធ្វើ​ជាប្រពន្ធ​បាន ប្រសិនបើ​នាង​នៅ​ព្រហ្មចារី។ ប្រសិនបើ​ចាប់ស្ដ្រីណាម្នាក់​ មិន​មែន​ក្រមុំ​បរិសុទ្ធវិញ វិធីដែល​គេដោះស្រាយ​ជា​មួយស្ដ្រីទាំង​នោះ បើតាម​ខិត្ដប័ណ្ណ​បាន​សរ​សេរ​វិញ​អានថា ស្បូន​របស់ស្ដ្រីនោះ (ទ្វារ​មាស​របស់នាង) ត្រូវតែ​ទទួល​បាន​បន្សុទ្ធ​ (ធ្វើ​វិសុទ្ធ​កម្ម​ឲ្យ​បានស្អាត) Her uterus must​ be purified before intercourse មុនពេល​យកស្ដ្រី នោះ​មក​រួមរ័កដោយក្រុម IS។ ខិត្ដប័ណ្ណ​និយាយ​ទៀត​ថា ស្ដ្រី​ដែល​ជាទាសក​រភេទ អាច​រង​ពិន័យ​ដោយវាយដំ ដែល​នោះ​ជាអំពើ​ទារុណកម្ម៕
Reuters
បញ្ជី​ដាក់​តម្លៃ​ទាសករ​ផ្លូវ​ភេទ​ទៅ​តាម​យថា​ប្រភេទ​របស់​ក្រុម​IS​គឺ​១៦៥​ដុល្លារ​សម្រាប់​ក្មេង​ស្រី​ម្នាក់

Post a Comment

0 Comments

Close Menu