មន្ដ្រីទួរគីមួយរូប បាននិយាយដោយផ្អែកទៅលើទីក្រុងនៅភាគខាងជើងនៃប្រទេសស៊ីរី ដែលក្រុម IS បានចាត់ទុកថា ជារដ្ឋធានីរបស់ខ្លួននោះថា យន្ដហោះគ្មានមនុស្សបើក (drone) មួយគ្រឿង នៅថ្ងៃនេះបានបើកការវាយប្រហារតាមអាកាសមួយនៅក្នុងប្រទេសស៊ីរី ក្បែរខេត្ដ Raqa។
យន្ដហោះ drone នោះបានហោះចាកចេញពីមូលដ្ឋានទ័ពអាកាសនៅភាគខាងត្បូងនៃប្រទេសទួរគី ដែលក្រុង Ankara បានបើកមូលដ្ឋាននោះប្រយោជន៍ដើម្បីកងទ័ពអាមេរិកបើកការវាយប្រហារដោយអាវុធទៅលើគោលដៅក្រុម IS នៅក្នុងប្រទេសស៊ីរី ដែលមានចម្ងាយ២០០គីឡូម៉ែត្រពីទីនោះ នេះជាការលើកយកមកនិយាយបន្ថែមពីប្រភពព័ត៌មាន។
រដ្ឋមន្ដ្រីការបរទេសលោក Mevlut Cavusoglu ទើបតែបានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសទួរគី ត្រៀមជាស្រេចដើម្បីបើកការវាយប្រហារយ៉ាងទូលំទូលាយឆាប់រហ័សប្រឆាំងនឹងក្រុមជីហាដ IS នៅក្នុងប្រទេសស៊ីរី ជាមួយនឹងសហរដ្ឋអាមេរិក បន្ទាប់ពីជាច្រើនខែកន្លងមក ពេលដែលមានប្រទេសចម្រុះចូលរួមការវាយប្រហារនាំមុខដោយសហរដ្ឋអាមេរិកនោះ។
មន្ទីរប៉ង់តាហ្គោនបានប្រកាសកាលពីសប្ដាហ៍នេះថា កងយន្ដហោះ drones ប្រដាប់អាវុធរបស់អាមេរិក បានហោះហើរចាកចេញពីមូលដ្ឋានទ័ពអាកាស Incirlik ក្នុងទឹកដីទួរគី ដើម្បីដឹកនាំបេសកកម្មទៅលើភាគខាងជើងប្រទេសស៊ីរី ប៉ុន្ដែនេះគឺជាលើកដំបូងដែលការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើង។
ទួរគី គឺជាប្រទេសសមាជិកមួយរបស់ក្រុមប្រទេសចម្រុះអន្ដរជាតិ ដែលនាំមុខដោយអង្គការ NATO ជាសម្ព័ន្ធភាពរបស់ក្រុងវ៉ាសីុនតោន ធ្លាប់បានបដិសេធរួចហើយ ដោយលើកឡើងថា មិនបញ្ចេញសាច់ដុំប្រឆាំងនឹងក្រុមជីហាដទេ។ ប៉ុន្ដែបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកបណ្ដាលឲ្យមានបាត់បង់ជីវិតមនុស្សមួយកាលពីខែកក្កដា នៅក្នុងទីក្រុងជាប់ព្រំដែនមួយនោះ បានថ្កោលទោសទៅលើក្រុមជីហាដ ព្រោះតែជាប់សង្ស័យ។ ចាប់ពីពេលនោះមក ខ្លួនក៏បានកំហិតការវាយប្រហារប្រឆាំងនឹងក្រុម IS នោះនៅប្រទេសស៊ីរី។
យោងតាមរបាយការណ៍ដែលត្រូវបានផ្សព្វផ្សាយថា មានយន្ដហោះប្រយុទ្ធរបស់អាមេរិកប្រមាណ៣០គ្រឿងបានទៅដល់ទីតាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមនៅក្នុងប្រតិបត្ដិការ៕
AFP
សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកទៅលើគោលដៅក្រុមISក្នុងប្រទេសស៊ីរី ជាលើកដំបូង

0 Comments