សមត្ថកិច្ចមូលដ្ឋានដែលចុះទៅពិនិត្យសពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះOLEN BERG KON STAN TIN ភេទប្រុសអាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧២ ៨១៤៩០០៩ចុះថ្ងៃទី២៧ខែមិនាឆ្នាំ២០១៤និងផុតកំណត់នៅថ្ងៃទី២៧ខែមិនាឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានមកជួលបន្ទប់ដេកនៅហាងស្រីពៅអូរត្រេះ១ក្បែរកន្លែងកើតហេតុ។ នៅម៉ោង៥រសៀលថ្ងៃដដែលនេះសពបានរក្សាទុកនៅលើឆ្នេរខ្សាច់សមុទ្រអូរត្រេះដើម្បីរង់ចាំក្រុមសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ៕
ជនជាតិរុស្សីចុះងូតទឹកហើយលង់ស្លាប់នៅសមុទ្រអូរត្រេះ
0 Comments