Ad Code

ពលរដ្ឋ​រស់​នៅ​អគារប៉ាស្ទ័រ​ថ្លែងអំណរគុណ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ដែល​ជួយ​ដោះស្រាយ​ជូន​ពួកគាត់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ក្នុង​អគារ​ប៉ាស្ទ័រ ស្ថិត​ក្នុងភូមិ​២​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា បាន​សម្តែង​ការ​សប្បាយរីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ខណៈ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​រលោក ឃ្លាំង​ហួត​អភិបាលខណ្ឌ ប្រកាសឲ្យ​បងប្អូន​ទាំងអស់​ឈប់​ព្រួយ​ឈប់​បារម្ភ​ឬ​ដេក​មិន​លក់​ទៀត​ទៅ ព្រោះ​លោក​បាន​ដំណឹង​ល្អ​ពី​រាជរដ្ឋាភិបាល ថា​នឹង​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​ឲ្យ​បងប្អូន​ដែល​រស់​នៅ​ក្នុង​អគារ​ប៉ាស្ទ័រ​ទាំងអស់ រស់នៅ​ដោយ​ស្របច្បាប់ ព្រោះ​រដ្ឋ​បាន​ប្រគល់​ជូន​បងប្អូន​តែម្តង ចង់​លក់​ចង់​ដូរ​ចង់​ជួល​ក៏​ស្រេច​តែ​ចិត្ត​បងប្អូន។

លោក ឃ្លាំង ហួត បាន​ប្រកាស​បែបនេះ​នៅក្នុង​អង្គប្រជុំ​មួយ​របស់​សាលាខណ្ឌ​ជ្រោយចង្វា​កាលពី​ពេល​កន្លងមក ដែល​មាន​មន្ត្រីសង្កាត់​ទាំងអស់​បាន​ចូលរួម ហើយក៏​ពាំ​នាំមក​ប្រាប់​បន្ត​ដល់​បងប្អូន​ទាំងអស់ ឲ្យ​លែង​ព្រួយបារម្ភ។

ប្រជាពលរដ្ឋ​ទាំងអស់​រួម​ទាំង​សាច់​សារ​លោ ហិត​ផង​បាន​សម្តែង​ការ​អបអរសាទរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណាត់​របស់​លោក​ឃ្លាំង​ហួត រួម​នឹង​មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុ​ន​សែន ដែល​បាន​ប្រគល់​អគារ​ប៉ាស្ទ័រ​ឲ្យ​ពួកគាត់​រស់នៅ​ដោយ​ស្របច្បាប់ ហើយ​ព្រមទាំង​សន្យា​ថា នឹង​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បងប្អូន​នៅ​រយៈ​ដ៏​ខ្លី​ខាងមុខនេះ។

គួរបញ្ជាក់​ថា អគារ​ប៉ាស្ទ័រ កាលពី​សម័យមុន​ជា​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​២​សង្កាត់ ខណ្ឌ​ជ្រោយចង្វា មាន​កម្ពស់​៣​ជាន់ ដែល​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​រាប់​រយ​គ្រួសារ។

លោក​ឃ្លាំង​ហួត​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វា បាន​មានប្រសាសន៍ថា ជាច្រើន​ឆ្នាំ​កន្លង​មក ប្រជាជន​រស់នៅ​អគារ​ប៉ាស្ទ័រ​ទាំងអស់​គាត់​ម្នាក់ៗ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ម្តង​លឺ​ថា រដ្ឋ​យក​វិញ​ម្តង​លឺ​ថា មាន​ក្រុម​ហ៊ុន​នេះ​ទិញ​ក្រុម​ហ៊ុ​ន​នោះ​ទិញ ម្តង​ថា​គេ​នឹង​ដេញ​ប្រជាពលរដ្ឋ​ចេញ ដោយ​ប្រជាពលរដ្ឋ​គាត់​រស់នៅ​គ្មាន​លំនឹង​ចិត្ត​សោះ។ ប៉ុន្តែ​ពេលនេះ ពួកគាត់​លែង​ព្រួយបារម្ភ​ដេក​លែង​លក់​ទៀតហើយ ដោយ​លោក​អភិបាល​បាន​សន្យា​ថា ដរាបណា​លោក​នៅ​ជា​អភិបាលខណ្ឌ​ជ្រោយចង្វា​លោក​នឹង​ការពារ​ផ្ទះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន ព្រោះ​នៅ​ខណ្ឌ​នេះ​គ្មាន​នយោបាយ​ដោះដូរ​ឬ​បណ្ដេញ ប្រជាជន​ចេញ​ដោយ​មិនមាន​ការ​ព្រមព្រៀង​នោះ​ទេ។

លោក​បន្ត​ថា មិន​មាន​ក្រុម​ហ៊ុន​ណាមួយ​ហ៊ាន​មក​រំលោភ​យក​ឬ​ទិញ​ទេ​បើ​បងប្អូន​មិន​ព្រម ហើយ​នៅ​ចាំតែ​ថ្ងៃ​ខាង​ជំនាញ​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​កុំ​ព្រួយ​ឲ្យ​សោះ៕


ពលរដ្ឋ​រស់​នៅ​អគារប៉ាស្ទ័រ​ថ្លែងអំណរគុណ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ដែល​ជួយ​ដោះស្រាយ​ជូន​ពួកគាត់

Post a Comment

0 Comments

Close Menu