Ad Code

ជន​ចំណាកស្រុក​ជាង​១៨ ០០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​ក្នុង​រយៈពេល​មួយ​ខែ

រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ឆ្មាំ​សមុទ្រ​ប្រទេស​ទួរគី​បាន​ជួយ​សង្គ្រោះ​ជន​ចំណាកស្រុក​ជិត ១៨ ៣០០ នាក់​នៅក្នុង​សមុទ្រ Aegean កាលពី​ខែ​មុន​ក្នុង​គ្រា​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​មនុស្ស ​ដែល​ព្យាយាម​ឆ្លងកាត់​សមុទ្រ​នេះ​ទៅកាន់​សហភាព​អឺរ៉ុប។រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ដល់​ថ្ងៃ​ទី ១៧ ខែ​សីហា​ឆ្នាំ ២០១៥ មាន​ជន​ចំណាកស្រុក​មិន​ទៀងទាត់​ចំនួន​១៨ ២៩៦ នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ឆ្មាំ​សមុទ្រ​ទួរគី។


ក្នុង​ចំណោម​នោះ ​មាន​ជន​ចំណាកស្រុក​ចំនួន​៥២៧៦ នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​កាលពី​សប្តាហ៍​មុន​ពី​ចន្លោះ​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៧ ខែ​សីហា។


វា​បាន​និយាយ​ថា ចាប់តាំង​ពី​ដើម​ផ្តើម​ឆ្នាំ​នេះ​មក​ ជន​ចំណាកស្រុក​ចំនួន​៣៦ ៥១១ ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ក្នុង​សមុទ្រ ​Aegean ដែល​មានន័យ​ថា ច្រើនជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ទាំង​អស់​នោះ ​ដែល​បាន​ឆ្លងកាត់​នៅក្នុង​ឆ្នាំ ២០១៥ នេះ​គឺ​បាន​កើតឡើង​នៅក្នុង​ខែ​មុន ។​


ការបញ្ចេញ​ទិន្នន័យ​នេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលមាន​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ចំនួន​ជន​ចំណាកស្រុក​ដែល​ឆ្លងកាត់​ពី​ប្រទេស​ទួរគី​ទៅកាន់​ប្រទេស​ក្រិ​ក​ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ជាពិសេស​ចេញពី​ឧបទ្វីប Bodrum របស់​ប្រទេស​ទួរគី​ទៅកាន់​កោះ Kos របស់​ប្រទេស​ក្រិ​ក៕


AFP




ជន​ចំណាកស្រុក​ជាង​១៨ ០០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​ក្នុង​រយៈពេល​មួយ​ខែ

Post a Comment

0 Comments

Close Menu