Ad Code

គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​៤​គ្រួសារ​ នៅ​កោះដាច់​ទទួល​អំណោយ​ ពី​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​

ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ និង​សាលា​អនុគណ​ខណ្ឌ​ជ្រោយ​ចង្វារ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ បាន​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ​ចំនួន​៤​គ្រួសារ ​នៅ​សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ។


ពិធី​នេះ​ដោយ​មានការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ដោយ​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​ខឹម សម្បត្តិ ព្រះ​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា និង​ព្រះ​មង្គល​វិសុទ្ធ សុខ សុភាព ព្រះ​វិន័យ​ធម៌​អនុគណ​ខណ្ឌ​ជ្រោយចង្វារ នឹង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត រួម​នឹង​អាជ្ញាធរ​ភូមិ​សង្កាត់ និង​ក្រុម​យុវជន​ខណ្ឌ​សង្កាត់​ជាច្រើន​នាក់។


នា​ឱកាស​នោះ​ដែរ ព្រះ​តេជគុណ ព្រះ​មង្គលរក្ខិត សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​បាន​មាន​សង្ឃ​ដីកា​រថា​​ អំណោយ​ដែល​ប្រគល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ​ទាំង​៤​គ្រួសារ​នៅ​ពេល​នេះ ​គឺ​សម្រាប់​ជួយ​រំលែក​ទុក្ខលំ​បាក​និង​ការ​ខ្វះខាត​ផ្សេងៗ មិនបាន​យូរអង្វែង​ក៏បាន​ជួយ​សម្រាល​មួយ​គ្រា​ផង​ដែរ។


ជាមួយគ្នា​នោះ​ដែរ​ព្រះ​តេជគុណ សុវណ្ណ​ជោតិ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ទៀត​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ ដែល​មាន​ព្រះ​អង្គជា​ព្រះប្រធាន​តែងតែបាន​កៀរ គរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​តាម​ទី​វត្ត​អារាម​នានា ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ និង​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ផ្សេងៗ​ដើម្បី​ជូន​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ជាច្រើន​ទៀត។ អំណោយ​ទាំងអស់​នោះ​រួមមាន​របស់​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា និង​ព្រះ​អនុគណ​ខណ្ឌ​ជ្រោយចង្វារ មាន​ដូច​ជា មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម គ្រឿងឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា​៥​ម៉ឺន​រៀល រីឯ​អំណោយ​របស់​សាលា​អនុគុណ​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្គរ​៥០​គីឡូក្រាម គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា​១០០.០០០​រៀល៕
Nita-18-A-42-Full


Nita-18-A-43-Full


Nita-18-A-44-Full



គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​៤​គ្រួសារ​ នៅ​កោះដាច់​ទទួល​អំណោយ​ ពី​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​

Post a Comment

0 Comments

Close Menu