Ad Code

លោក​Ed Woodward​ធ្វើ​ដំណើរ​ទៅ​បញ្ចប់​កិច្ចព្រមព្រៀង​របស់​កីឡាករ​Pedro

ប្រធាន​ប្រតិបត្តិ​របស់​ក្លិប​បិសាច​ក្រហម Man Utd​គឺ​លោក Ed Woodward បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​Barcelona​ ដើម្បី​ព្យាយាម​បញ្ចប់​កិច្ចសន្យា​ផ្ទេរ​តម្លៃ​២២​លាន​ផោន​សម្រាប់​កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​Pedro។


លោក Woodward បាន​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង Catalunya មុនពេល​ការប្រកួត​ជើង​ទី​១ Spanish Super Cup ​រវាង​ក្រុម​Barcelona និង​ក្រុម​Athletic Bilbao នៅ​ក្នុង​ទឹកដី​Nou Camp។


ប្រភពព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ប្រធាន​ក្លិប​នៅ​ទឹកដី Old Trafford មួយ​នេះ សង្ឃឹមថានឹង​អាច​បោះជំហាន​ទៅ​រក​ការ​បញ្ចប់​កិច្ចព្រមព្រៀង​សម្រាប់​កីឡាករ ដែល​ជា​ចំណាប់អារម្មណ៍​ផង​ដែរ​របស់​ក្លិប Chelsea។


សូមបញ្ជាក់ថា កីឡាករ Pedro ចង់​ចាក​ចេញពី​ក្លិប Barcelona​ ខណៈដែល​លោក​កាន់តែ​អស់សង្ឃឹម​ខ្លាំង​ឡើង​ចំពោះ​កង្វល់​ខាត​លេង​របស់​គាត់​នៅក្នុង​ទឹកដី Nou Camp​នោះ។


ខណៈ​នោះ​ដែរ ក្រុម Barcelona អាច​ស្តា​រ​ជោគវាសនា​របស់​ពួកគេ​បានទេ ពី​បរាជ័យ​០-៤​នៅ​ការប្រកួត​ជើង​ទី​១ ជាមួយ​ក្រុម Athletic Bilbao ក្រោយ​ពេល​ដែល​ពួកគេ​តាម​ត្រឹមតែ​លទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ​នៅ​ការប្រកួត​ជើង​ទី​២​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។


កីឡាករ Pedro បាន​រយៈពេល​៦៨​នាទី​ដែរ នៅ​ការប្រកួត​ក្នុង​ទឹកដី​ Nou Camp​មុន​ពេល​ត្រូវ​ដាក់​ជំនួស​វិញ​ដោយ​កីឡាករ​Munir El Haddadi៕



លោក​Ed Woodward​ធ្វើ​ដំណើរ​ទៅ​បញ្ចប់​កិច្ចព្រមព្រៀង​របស់​កីឡាករ​Pedro

Post a Comment

0 Comments

Close Menu