Ad Code

កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាប់​រថយន្ត​ដឹកទំនិញ​គេច​ពន្ធ​ពី​វៀតណាម

កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាល​ស្ទឹង ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង នាំ​ទិញ​ពី​វៀតណាម​ចូល​មក​កម្ពុជា។

ប្រតិបត្តិការ​ចាប់​រថ​យន្ត​ដឹកទំនិញ​គេចពន្ធ​ខាងលើ​នេះធ្វើឡើង កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី វេលា​ទៀបភ្លឺ ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់ ព្រែក​ហូរ ក្រុង​តាខ្មៅ។

រថយន្ត​ដែល​ត្រូវ​ចាប់​ឃាត់​នោះ ម៉ាក សាម​យ៉ុង​កែច្នៃ​ខុស​បច្ចេកទេស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-6751 ដឹកទំនិញ​គេចពន្ធ​ពេញ​ប្រៀប ឆ្លងតាម ច្រកព្រំដែន​ភ្នំ​ឌិន ស្រុក​គី​រី​វង្ស​ខេត្ត តាកែវ ឆ្លងកាត់​តាម​ស្រុក​កណ្តាល ស្ទឹង  ខេត្តកណ្តាល ឆ្ពោះទៅ​ដាក់​ក្នុង ឃ្លាំង នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ​រាជធានី​ភ្នំពេញ ដែល​ទំនិញ គេច​ពន្ធ​នេះ​ត្រូវ​គេ​ស្គាល់​ឈ្មោះថា ចែ ស្រី។

ក្រោយពី​ធ្វើការ​ឃាត់​រថយន្ត​ខាងលើ គេ​ពុំ​ឃើញ​ម្ចាស់​ចុះមក​ដោះស្រាយ ភ្លាមៗ​នោះ​ទេ រហូតដល់​ម៉ោងជាង​១ រសៀល​ថ្ងៃ​ដដែល ទើប​គេ​ឃើញ ម្ចាស់​ទំនិញ​ឈ្មោះ ចែ​ស្រី ជិះ​រថយន្ត ហាយ​ឡែ​ន​ឌ័​រពាក់​ស្លាក​លេខ​4pln 296  មក​ជួប​និយាយ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ តែ​មិន​បាន​អោយ សោ​រថយន្ត​ទៅ​កម្លាំង​កងរាជអាវុធហត្ថ ហើយ​បើក​យក​រថយន្ត​ទៅ​ទុក្ខ​ដោះស្រាយ ដោយ​និយាយ​ទូរស័ព្ទ​មួយសន្ទុះ​ហើយ​ប្រាប់​ថា ចាំ​គយ​មក​ដោះស្រាយ ហើយក៏​បើករថយន្ត​ខ្លួន​ដឹក​តៃកុង ឡាន​ដឹកទំនិញ​ទៅ​បាត់​ទៅ ដែល​ធ្វើ អោយ​កម្លាំង​កងរាជអាវុធហត្ថ​ខកចិត្ត ត្បិត​អង្គុយ​ចាំ​រថយន្ត​ដឹក​ទំនិញ នេះ​តាំងពី​ម៉ោង​៤​ព្រឹក​មក។

ការ​ហូរ​ចូល​ទំនិញ​គេច​ពន្ធត្រូវ​គេ​ដឹង​ថា ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​សេដ្ឋកិច្ច និង​មន្ត្រី​គយ​ច្រក​ភ្នំដិ​ន ខេត្តតាកែវ មន្ត្រី​គយ​ស្រុក កណ្តាល​ស្ទឹង និង​មន្ត្រី​គយ​ក្រុង​តា ខ្មៅ​ផង​ដែរ។ តាម​ការ​អោយ​ដឹង​ពី មន្ត្រី​កងរាជអាវុធហត្ថ អោយដឹងថា ទំនិញ​គេច​ព​ន្ធ​ខាងលើ​សុទ្ធ​តែ​មាន តម្លៃ​ថ្លៃ បើ​បង់​ព​ន្ធ​ចូល​រដ្ឋ​យ៉ាង ហោច​មួយ​រថយន្ត​នេះ ក៏​ជាង​១​ម៉ឺន ដុល្លារ​ដែរ។

សូម​បញ្ជាក់​ថា ពេល​បញ្ជូន​រថយន្ត​ដឹកទំនិញ​ទៅដល់​ស្នាក់​ការ​គយ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​មន្ត្រី​គយ​បាន​ឆែកឆេរ និង​រើ​សម្ភារៈ​នៅក្នុង​រថយន្ត រួមមាន​ចំនួន ១៥ មុខ ពូក​ដេក​ចំនួន​២១ ស្មើ​និង​៣៣៦គីឡូក្រាម បៅ​អ៊ី​ដែក​បត់​ចំនួន​៦៨​ស្មើ​និង​១០៨៨គីឡូក្រាម ស្កុ​ត​មុខ​ពីរ​ចំនួន​៣​កេះ ស្មើ​និង​៣៣គីឡូក្រាម ចាន​គុយទាវ​ជ័រ ២២បេ ស្មើ​និង​៦៨២គីឡូក្រាម សំឡី​ត្បាល់​ត្រចៀក ៣​បេ ស្មើ​និង ៨៤គីឡូក្រាម កន្សែងពោះគោ ១​បេ ស្មើ​និង​៣៧គីឡូក្រាម ស្រទប​ម៉ូតូ ៥​បេ ស្មើ​និង​៣៦គីឡូក្រាម  សំឡី​ម៉ាស់ ៤៥​ដុំ​ស្មើ​និង​៦៧៥គីឡូក្រាម ហ្វឺត​សរសេរ ២​កេះ ស្មើ​និង​៣៤គីឡូក្រាម

​សំណាញ់​ដែក​លះ ៣០​ដុំ ស្មើ​និង​២៤០គីឡូក្រាម ស្បែកជើង​ក.វែង​ជ័រ ១៥​បេ​ស្មើ​និង ៩០០គីឡូក្រាម អំបោះ​ហុង​១​បេ ស្មើ​និង​១៤គីឡូក្រាម ទាន​ដុត ១៥​កេះ ស្មើ​និង​៤៣៥គីឡូក្រាម  ចង្កឹះ​ឫស្សី ១៧៣ បេ​ស្មើ​និង ៦០៥៥គីឡូក្រាម  ស្បែកជើង​ជ័រ ៤​បេ ស្មើ​និង ២២០គីឡូក្រាម។ សម្ភារៈ​សរុប​ចំនួន ១៥ មុខស្មើ​និង​១១០១០៨គីឡូក្រាម៕

T-08-03-15-aa-full

កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាប់​រថយន្ត​ដឹកទំនិញ​គេច​ពន្ធ​ពី​វៀតណាម

Post a Comment

0 Comments

Close Menu