Ad Code

ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅតែ​បន្ត​លេង​ក្នុង​ស្រុក​អង្គ​បុរី

តាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អង្គរបុរី​ឃុំ​ព្រៃ​ជ្រាំ​បាន​រអ៊ូរទាំ​ប្រាប់​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​ពាលា​អាវ៉ាសែ​គ្រប់​ប្រភេទ​កំពុង​បើក​លេង​ជា​បន្តបន្ទាប់​ទៀតហើយ ខណៈ​ពេលដែល​សមត្ថកិច្ច​ចុះ​ផ្អាក​បាន​មួយ​ដង្ហើមចង្រិត​បន្ទាប់ពី​ត្រូវ​ព្រនូង​យ៉ាង​ចាស់ដៃ​ពី​លោក អ៊ី​ក សំណាង​

​ស្នងការ​នគរបាល​ខេត្ត​នាពី​កន្លងមក​ថ្មីៗ​នេះ។

ពលរដ្ឋ​បាន​បន្ត​ថា មេ​ល្បែង​ឈ្មោះ ប្រាក់​ឈី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន​ដោយ​ចាប់​ដៃ​គ្នា​ជាមួយ​លោក​អធិការនគរបាល​ស្រុក​និង​មេ​ប៉េអិម​ស្រុក​ហើយ​បន្ត​លេង​យ៉ាង​គឃ្លើន​នឹង​បទបញ្ជា​របស់​គណៈ​អភិបាលខេត្ត​និង​លោក​ស្ន​ការ​នគរបាល​អធិការ​ស្រុក​អង្គរបុរី​ហាក់បីដូចជា​ពុំ​ខ្លាច​ពី​ចំណាត់ការ​ចៅហ្វាយខេត្ត និង​លោក​អ៊ី​ក សំណាង ស្នងការ​នគរបាល​ខេត្ត​នោះ​ទេ។

ពលរដ្ឋ​បន្ត​ទៀត​ថា ស្រុក​អង្គរបុរី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ខេត្ត​ខាង​បន​ល្បែងស៊ីសង​តាំងតែ​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​មេបន​ល្បែង​ទាំងនោះ​មាន​ជំនាញ​ខ្លាំង​ណាស់​ខាង​សូកប៉ាន់​លុយ​ជូន​ចៅហ្វាយស្រុក​ប៉ូលិស និង​ប៉េអឹម អញ​នក​ណា​មកកាន់​ក៏​ត្រូវ​តែ​ទន់​ដៃ​មិន​អាំ​ច​បង្ក្រាប​ឬ​ចាប់ចង​ពួក​មេ​ល្បែង​ទាំងនោះ​បាន​ដែរ។

ពាក់ព័ន្ធ​ករណី​បន​ល្បែង​ខាងលើ​នេះ​ពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​តែម្តងទៅ​គឺ​ប្រាកដជា​អស់ហើយ​អា​បៀរ​អាប៉ោង​ជល់​មាន់​យូគី កន្ទុយលេខ​អស់ហ្នឹង​នោះ​ហើយ​ស្រាវជ្រាវ​បើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ណា​ពាក់ព័ន្ធ​ករណី​ពុករលួយ​នោះ​គួរ​ចាត់ការ​ទៅតាម​ច្បាប់​ទៅ​ប្រាកដជា​អាច​ធ្វើ​បាន៕


ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅតែ​បន្ត​លេង​ក្នុង​ស្រុក​អង្គ​បុរី

Post a Comment

0 Comments

Close Menu