Ad Code

ជេស ស៊ីកា មាន​កូន​ប្រុស​អ្នក​ធំ​ជួយ​ទំនុកបម្រុង

ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​វ័យក្មេង​កំពុង​ក្រសោប​បាន​ទីផ្សារ​ល្បីឈ្មោះ​ កញ្ញា ជេស ស៊ីកា ថ្មីៗ​នេះ​មាន​ប្រភព​ពី​អ្នក​ស្និទ្ធស្នាល​បង្ហើប​មក​ថា សព្វថ្ងៃ​ក្រៅពី​ជោគជ័យ​ខ្លាំង​លើ​អាជីព​សិល្បៈ​នាង​ក៏​មាន​យីអ៊ុន​ខ្ពស់​រឿង​ស្នេហា​ផង​ដែរ ​ខណៈ​ថ្មីៗ​នេះ​គេ​ឧស្សាហ៍​ឃើញ​បុរស​កូន​លោកធំ​ម្នាក់​មក​ចាំ​បណ្ដើរ​ចេញទៅ​ក្រៅ​ញឹកញាប់។​

ប្រភព​បាន​និយាយ​ទៀត​ថា បុរស​ម្នាក់​នោះ​មាន​វ័យ​ប្រហែល​មិន​លើស​ពី​៣០​ឆ្នាំ​ទេ​ និង​មាន​រូបរាង​ស្រស់​សង្ហា ឫកពា​ជា​កូន​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ មាន​ឋានៈ​ខ្ពង់ ជាប្រចាំ​គេ​តែង​បាន​ឃើញ​នាង​ជាមួយ​បុរស​ម្នាក់​នេះ​កាន់​ដៃ​គ្នា​ឡើង​រថយន្ត​ស៊េរី​ទំនើប​ជិះ​ចេញទៅ​ក្រៅ​យ៉ាង​ស្និទ្ធស្នាល​បំផុត។​

ប្រភព​ដដែល​បាន​បន្ថែម​ថា មិន​ត្រឹមតែ​ស្រលាញ់​តារា​សម្ដែង​កំពុង​មាន​ហាងឆេង​ឆក់​បាន​តំណែង​តួឯក​ស្ទើរ​គ្រប់​រឿង ​កញ្ញា​ជេស ស៊ីកា ​ខ្លាំង​នេះ​ទេ ​បុរស​ម្នាក់​នោះ​ថែមទាំង​ជា​អ្នក​នៅ​ក្រោយ​ខ្នង​នៃ​ភាព​ហ៊ឺហា​របស់​នាង​ទៀត​ផង ​ព្រោះ​សង្សារ​កូន​អ្នកធំ​ម្នាក់​នោះ ​តែង​ឧបត្ថម្ភ​លុយកាក់​ដល់​តារា​ស្រី​រូប​នេះ​ជាប្រចាំ។​

ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ តារា​សម្ដែង​សាច់​ខ្ចី​កញ្ញា ជេស ស៊ីកា បាន​និយាយ​ដោយ​ចុង​មាត់​ចុង.ក​ ចោទ​ជា​សំនួរ​មកវិញ​ថា អ្នកណា​គេ​និយាយ​បង (​សើច​)…..? ខ្ញុំ​សុំ​លាក់​អត់​បកស្រាយ​ទេ​បង។ ​ប៉ុន្តែ​នៅ​ពេល​សួរ​ជជីក​ខ្លាំង​ពេក​ ត្រូវ​បាន​កញ្ញា ជេស ស៊ីកា និយាយ​លាយឡំ​សំណើច​ថា ចាស បង ! មាន​មែន​ តែ​មិន​អាច​បញ្ចេញ​ឈ្មោះ​គាត់​បានទេ។​

កញ្ញា ជេស ស៊ីកា បាន​និយាយ​យ៉ាង​ខ្លី​ទៀត​ថា ខ្ញុំ​មិន​អាច​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ជា​នរណា​ម្នាក់​បាន​ឡើយ។ ខ្ញុំ​ឆ្ងល់​ណាស់​ ហេតុអ្វី​បាន​គេ​ដឹង​រឿង​លឿង​ម្ល៉េះ បង​ប្រាប់​ខ្ញុំ​តិច​បានទេ ​អ្នកណា​គេ​ជា​អ្នក​និយាយ​ហ្នឹង។​ យើង​ទាំងពីរ​ស្គាល់​គ្នា​យូរ​ណាស់​ហើយ​ដែរ​ គាត់​មាន​អាយុ​មិន​ច្រើន​ ហើយក៏​មិន​តិច​ពេក​ដែរ៕
Pisey-2015-07-31-full-Z

Pisey-2015-07-31-full-Z1



Pisey-2015-07-31-full-Z7

Pisey-2015-07-31-full-Z9

Pisey-2015-07-31-full-Z10




ជេស ស៊ីកា មាន​កូន​ប្រុស​អ្នក​ធំ​ជួយ​ទំនុកបម្រុង

Post a Comment

0 Comments

Close Menu