Ad Code

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​សង្កាត់​និង​នគរបាល​ប៉ុ​ស្តិ៍​មិន​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមិ សង្កាត់ នគរបាល​ប៉ុ​ស្តិ៍ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ និង​ដាច់ខាត​ចំពោះ​ការ​ចេញ​លិខិតស្នាម​ទទួលស្គាល់​ជនបរទេស​អន្តោ​ប្រវេ​សន៍​ខុស​ច្បាប់ ហើយ​បើ​អស់លោក​មិន​ភ្ញាក់​រលឹក​នៅតែ​ចេញ​លិខិត​ទទួលស្គាល់​ជន​អន្តោ​ប្រវេ​សន្ត​ខុសច្បាប់​ទៀត​នោះ វា​នឹង​បង្ក​ផល​លំបាក​ដល់​ជាតិ ដល់​កូនចៅ​យើង​ជាច្រើន​ជំនាន់​ទៀត។ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សមាសភាព​គណៈ​កម្ម​ការ​ជំរឿន និង​រៀបចំ​ក្រុមការងារ​ចំរុះ ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង​ជន​អន្តោ​ប្រវេ​សន៍​កាល​រសៀល​ថ្ងៃទី ១០​សីហា ឆ្នាំ​២០១៥​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក​ចៅ សង្កាត់ មេ​ប៉ុស្តិ៍ មេប៉ូលិស កង​រាជ​អាវុធ និង​អភិបាលខណ្ឌ​គ្រប់​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ។


នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​មានប្រសាសន៍ថា លិខិតស្នាម​ដែល​មិន​ត្រូវ​ចេញ​ឲ្យ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់​មាន​ដូច​ជា សៀវភៅ​ស្នាក់នៅ​,​សៀវភៅ​គ្រួសារ​,​អត្តសញ្ញាណប័ណ្ណ ,​លិខិតឆ្លងដែន​ជាដើម​។ លិខិត ១​សន្លឹក​វា​បង្ក​ផល​លំបាក​ធំធេង​ណាស់​។ ជនបរទេស​អន្តោ​ប្រវេសន៍ គេ​ប្រឹងប្រែង និង​ចំណាយ​ថវិកា​ដើម្បី​បាន​រស់​នៅ និង​ធ្វើការ​ស្របច្បាប់​នៅ​កម្ពុជា​រួម ទាំង​ការ​សុំ​រៀបការ​ជាមួយ​ជន​កម្ពុជា​ផង​ដែរ ហើយ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។


លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល​បន្ត​ឲ្យ​ដឹង​ថា តាម​ការ​ស្រង់​ស្ថិតិ​ជនបរទេស​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​ដែល​ការ​ស្រង់​ស្ថិតិ​នោះ​ធ្វើ​បាន តែ​៧០%​បាន​រក​ឃើញ​ជន​អន្តោប្រវេសន៍​ជាង​១៦​ម៉ឺន​នាក់ ហើយ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ ២០១០​ចំនួន​ជន​អន្តោ​ប្រវេ​ស​នេះ​នៅតែ​កើនឡើង​នៅ​កម្ពុជា ហើយ​ដែល​លោក​អះអាង​ថា ការ​ស្រង់​ស្ថិតិ​នេះ​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ មាន​២១​សញ្ជាតិ​តែ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។


អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស បាន​លើកឡើង​ថា បញ្ហា​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ខុសច្បាប់ ជា​បញ្ហា​រសើប​និង​មិនអាច​មើលស្រាល​បានទេ ជា​មួយ​គ្នា​នេះ​ក៏​មាន​បក្សនយោបាយ​ខ្លះ​ឆ្លៀត​ប្រើប្រាស់​បញ្ហា​នេះ​ទាញ​យក​ប្រជាប្រិយភាព​ផង​ដែរ។


លោកប៉ា សុជាតិ​វង្ស​បាន​ទទួល​ស្គាល់​ថា ការគ្រប់គ្រង​ជន​អន្តោ​ប្រវេ​សន៍​របស់​អាជ្ញាធរ​យើង នៅ​ធូររលុង​ណាស់​ទាំង​ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​,​សៀវភៅ​ស្នាក់នៅ​,​សៀវភៅ​គ្រួសារ លិខិតអត្រានុកូលដ្ឋាន​ជាដើម​។ វេទិកា​ពេលនេះ មានបំណង​ផ្សព្វផ្សាយ​ច្បាប់​អន្តោ​ប្រវេ​សន៍ ផង និង​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ផង​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន៍​ខុស ច្បាប់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ស្មារតី​ជាតិ​និង​ប្រកបដោយ​ការទទួលខុសត្រូវ​សំរាប់​អាជ្ញាធរ​របស់ យើង​ពី​ភូមិ​,​សង្កាត់ ,​នគរបាល​ប៉ុ​ស្តិ៍​ដែល​ជា​អ្នក​នៅ​ជាប់​ក្នុង​មូលដ្ឋាន​៕


T-08-11-15-f-full


T-08-11-15-fff-full


T-08-11-15-ff-full


T-08-11-15-ffff-full



នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​សង្កាត់​និង​នគរបាល​ប៉ុ​ស្តិ៍​មិន​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់

Post a Comment

0 Comments

Close Menu