ស្វាយរៀង ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ ,លោក ម៉ែន វិបុល អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខត្ត ព្រះរាជអាជ្ញាអមសាលាដំបូង លោកស្នងការស្នងការរង និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័ននានាជុំខេត្ត ព្រមទាំងមន្ត្រីនគរបាល រួមជាសាក្សីប្រមាណជាង១០០នាក់ ប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ពិធីបំពាក់ឋានន្តរសក្ដិនោះរួមមាន ថ្នាក់ឧត្ដមសេនីយ៍ត្រី៥រូប ,ថ្នាក់វរសេនីយ៍ឯក៤រូប ,ថ្នាក់វរសេនីយ៍ទោ១រូប និងថ្នាក់វរសេនីយ៍ត្រី៨រូប។ ចំណែកការតែងតាំងឋានៈស្នងការរង៣រូប គឺមានថ្នាក់អនុការិយាល័យ៣រូប ថ្នាក់អធិការរង២រូប និងថ្នាក់នាយផ្នែក១រូបផងដែរ៕
ពិធីបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
0 Comments