Ad Code

បុរស​ម្នាក់​រន្ទះបាញ់​ឆិត​ខ្លួន​ប្រកាច់​ស្ល​ខ្យល់​បញ្ជូន​ទៅ​ពេទ្យ​សង្គ្រោះ​ទាន់ពេល

ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ដែល​មាន​សំណាង​យ៉ាង​ខ្លាំង​ឆ្លង​ផុត​អាយុជីវិត​បន្ទាប់​ពី​បញ្ជូន​សង្គ្រោះ​ជាបន្ទាន់​ខ​ណៈ​ដែល​មេឃ​ធ្លាក់​ភ្លៀង​អង្គុយ​ដាំបាយ។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៦​នាទី​ល្ងាច ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៥​ក្នុង​ភូមិ​កំពង់​ក្រសាំង​ក្រោម ស្រុក​ឃុំ​កណ្ដៀង ខេត្តពោធិ៍សាត់។


លោក ស៊ិន សុខា អធិការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹង​ថា​បុរស​រង​គ្រោះ​ឈ្មោះ ម៉ាន រស់ អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​មុខរបរ​ជា​កសិករ។ នៅមុន​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ហើយ​មាន​ខ្យល់​កន្ត្រាក់​ខ្លាំងក្លា​អម​ដោយ​ផ្គរ​រន្ទះបាញ់​គ្រហឹម​ពេញ​មេឃ​បុរស​នោះ​ក៏បាន​ចុះ​ពីលើ​ផ្ទះ​ដើរទៅ រោង​បាយ​ក្បែរ​ផ្ទះ​នោះ​ដាំបាយ​ពេល​មេឃ​កំពង់​ធ្លាក់​ភ្លៀង បុរស​នោះ​ក៏​បាន​ចាប់ផ្ដើម​លាង​អង្ករ​ច្រក​ឆ្នាំ​បង្កាត់ភ្លើង​ដាំ​ស្រាប់តែ​រន្ទះ​ធម្មជាតិ​បាន​បាញ់​បុរស​នោះ​ត្រូវ​រាង​ឆិត​បន្តិច​គ្រាប់​រន្ទះ​នោះ​ក៏បាន​ទៅ​ប៉ះ​និង​ដើម​ដូង​ក្បែរ​ផ្ទះបាយ​នោះ​ឆេះ​ខ្លោច​ខ្ទេច​ឯ​បុរស​នោះ​ប្រកាច់​ស្ល​ខ្យល់​ក៏​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កណ្ដៀង តែ​ស្ថានភាព​ធ្ងន់​ពេក​ក៏​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ខេត្ត​តែម្ដង។


លោក​សិន សុខា បន្ត​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥​នេះ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ជនរងគ្រោះ​នេះ​មានសំណាង​ណាស់​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ផុត​ពី​សេចក្ដីស្លាប់​ហើយ ហើយ​ពេលនេះ​គេ​បាន​ធូរស្រាល​បាន​ច្រើន​វិលត្រឡប់​ទៅផ្ទះ​វិញ​នា​រសៀល​ថ្ងៃទី​២០ ខែសីហា​នេះ​វិញ​ហើយ៕



បុរស​ម្នាក់​រន្ទះបាញ់​ឆិត​ខ្លួន​ប្រកាច់​ស្ល​ខ្យល់​បញ្ជូន​ទៅ​ពេទ្យ​សង្គ្រោះ​ទាន់ពេល

Post a Comment

0 Comments

Close Menu