Ad Code

ក្រសួង​អប់រំ​ស្នើ​សុំ​ឲ្យ​អភិបាលខេត្ត​រាជធានី​ជួយ​ទប់ស្កាត់​ការ​តម្លើង​ថ្លៃ​ផ្ទះសំណាក់

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន  បាន​ស្នើ​សុំ​ឲ្យ អភិបាលខេត្ត​រាជធានី នៅ​ទូទាំង​ប្រទេស​ជួយ​ទប់​ស្កាត​កុំ​ឲ្យ ម្ចាស់ ផ្ទះសំណាក់ និង​សណ្ឋាគារ​ឡើងថ្លៃ​នៅ​អំឡុង​ពេល​ប្រឡង​បាក់​ឌុប នោះ​នៅ​ពេល​ខាងមុខនេះ​។ នេះ​បើ​យោង​តាម​លិខិត​របស់ លោក​ហង​ជួនណា​រ៉ុ​ន ផ្ញើ​ទៅ​អភិបាលខេត្ត រាជធានី។


ក្នុង​លិខិត​របស់​លោក រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ បាក់​ឌុប  និង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ និង​២៥ ខែសីហា ឆ្នាំ២០១៥​ខាងមុខនេះ  ដែល​មណ្ឌល​ប្រឡង ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​តាម​ខេត្ត​រាជធានី។ សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង ព្រមទាំង​មាតាបិតា  អាណាព្យាបាល និង​មក​ប្រមូល​ផ្តុំ នៅ​តាម​ខេត្ត​រាជធានី  ដែល​ជា​ទីតាំង របស់​មណ្ឌល​ប្រឡង ចាប់តាំងពី មួយ​ថ្ងៃមុន​ដំណើរការ​ប្រឡង។


លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ទៀត​ថា ដើម្បី​ចូល​រួម​ចំណែក សម្រាល​បន្ទុក ដល់​បេក្ខជន ដែល​មកពី គ្រួសារ​មាន​ជីវភាព លំបាក ព្រមទាំង​ចូលរួម ជួយ​ជ្រោមជ្រែង ជា​កំលាំង ស្មារតី ក្រសួង​អប់រំ​និង​កីឡា ស្នើសុំ​កិច្ច​គាំទ្រ និង​កិច្ចសហការ ក្នុង​ការ​សម្របសម្រួល​ពី អភិបាល ខេត្ត​រាជធានី  ដើម្បីអោយ​ម្ចាស់​អាជីវកម្ម ផ្ទះសំណាក់​និង​សណ្ឋាគារ មិន​ដំឡើង​ថ្លៃ បន្ទាប់​ស្នាក់នៅ ក្នុង​អំឡុង​ប្រឡង​បាក់​ឌុប។


នៅ​បាំង​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តាម​វិទ្យាល័យ​ជាច្រើន​កន្លែង​នៅ​ក្រុងភ្នំពេញ​និង​តាម​បណ្តា​ខេត្ត និង​មានការ​មមាញឹក។ ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប នឹង​ត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​២៤-២៥ ខែសីហា ២០១៥ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ទូទាំង​ប្រទេស​ចំនួន ៨៨.៤៨៨ នាក់ ត្រូវ​នឹង ១៤៩ មណ្ឌល ស្មើនឹង ៣.៥៧៦ បន្ទប់។


សូម​ជំរាប​ថា ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​និង​មានការ​កែសម្រួល​ឲ្យ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ពោលគឺ​មិន​មាន​ការ​ប្រឡង​ជា​លើក​ទី​២​នោះ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​ប្រឡង​ជំនួស​ឬ​លក់​វិញ្ញាសា​ក្លែងក្លាយ៕



ក្រសួង​អប់រំ​ស្នើ​សុំ​ឲ្យ​អភិបាលខេត្ត​រាជធានី​ជួយ​ទប់ស្កាត់​ការ​តម្លើង​ថ្លៃ​ផ្ទះសំណាក់

Post a Comment

0 Comments

Close Menu