Ad Code

សុខ ពិសី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​

ភ្នំពេញ ៖ ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ភាព​កក្រើក​ភ្ញាក់ផ្អើល​កើតឡើង​ ខណៈ​ដែល​មហា​ជន​អ្នកគាំទ្រ​បាន​ឃើញ​រូបថត​ជាច្រើន​សន្លឹក​របស់​តារា​ចម្រៀង​ស្រី​ជួរមុខ​ប្រចាំ​ផលិតកម្ម​សាន់​ កញ្ញា សុខ ពិសី បាន​ប្រែក្លាយ​ខុសប្លែក​ពី​រូប​សម្ផស្ស​ដើម​ ព្រោះតែ​នាង​បាន​វះកាត់​កែទម្រង់​មុខមាត់​ទាំងស្រុង​ស្ទើរ​មើល​មិន​ស្គាល់។​

តារា​ចម្រៀង​មានឈ្មោះ​ល្បី​ទូទាំង​ប្រទេស ​កញ្ញា សុខ ពិសី កន្លងទៅ​មិន​ត្រូវ​បាន​នរណា​ម្នាក់ ដឹង​ទេ​ថា​នាង​ធ្លាប់​មានបំណង​ចេញទៅ​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស​ តែ​ភាព​ភ្ញាក់ផ្អើល​ក៏បាន​ផ្ទុះឡើង​ភ្លាមៗ​ស្រប​ពេល​ដែល​តារា​ស្រី​រូបនេះ​បញ្ចេញ​នូវ​រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​រូបភាព​មុន​ពេល​ និង​ក្រោយពេល​វះកាត់​កែកុន​ធ្វើ​សម្រស់។​

បើ​សង្កេតមើល​ទៅលើ​រូបថត​របស់​កញ្ញា សុខ ពិសី អាច​និយាយ​បាន​ថា នាង​បាន​ធ្វើការ​វះ កាត់​ត្រង់​ច្រមុះ​ ចង្កា ​ព្រមទាំង​ទម្រង់​មុខ​ស្ទើរ​ទាំងស្រុង​តែម្ដង ​ហើយ​បើ​ប្រៀបធៀប​រូបថត​មុននឹង​ក្រោយ​នៃ​ការ​កែ​សម្ផស្ស​របស់​នាង​ហាក់​ដូចជា​មនុស្ស​ពីរ​ផ្សេងគ្នា​។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​នាង​បាន​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស​ស្រស់​ស្អាត​ជាង​មុន​យ៉ាង​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​ក៏​មាន​សំឡេង​នៃ​ការរិះគន់​ និង​សរសើរ​ផង​ដែរ​សម្រាប់​ភ្នែក​មហាជន។​

តួយ៉ាង​ដូចជា​នៅ​ពេល​ថ្មីៗ​នេះ​ កញ្ញា សុខ ពិសី ត្រូវ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ដោយ​យក​រូបថត​នាង​មុន​និង​ក្រោយពេល​វះកាត់​មក​ធ្វើការ​ប្រៀបធៀប ​ថែម​ទាំង​សរសេរ​រិះគន់​វាយប្រហារ​ដោយ​មិន​ប្រណី​ដៃ​ឡើយ​ ជុំវិញ​រឿង​កែកុន​សម្រស់​នេះ​ ដោយមាន​អ្នក​ខ្លះ​លើក​ឡើង​ថា កែ​ពេក​ឡើង​មិន​ដូច​មនុស្ស​ ទៅ​ដូចជា​ម៉ាន់នឺកាំង​វិញ​….។ ខ្ញុំ​មើល​យ៉ាង​ម៉េច​ក៏​មិន​ចូល​ភ្នែក​ដែរ។ មុខ​ពីមុន​ស្អាត​គ្រាន់បើ ​ឥឡូវ​យ៉ាប់​។​

ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ផ្សេងទៀត​បាន​លើក​ឡើង​ថា កែ​ពេក​ទៅ​លែង ជា​ សុខ​ ពិសី​ ហើយ។ កែង​ចឹង​ទៅមុខ​មើល​លែង​ចង់​ស្គាល់​ថា​ជា​ សុខ​ ពិសី ​មុខ​អាក្រក់​មើល​ជាង​មុន​ឆ្ងាយ​ណាស់។ ឯក​ម្នាក់ទៀត​បាន​សរសេរ​ថា អាក្រក់​ណាស់​ច្រមុះ​ដូច​ឈើ​….។ ប៉ុន្តែ​យ៉ាង​ណា​មិញ​បន្ទាប់ពី​មានការ​រិះគន់​ក៏​ឃើញ​មាន​Account​ ឈ្មោះ​Rith TiTi បាន​ចេញមុខ​សរសេរ​ប្រឆាំង​តប​វិញ​ថា ថា​ឲ្យ​គេ​ច្រមុះ​ដូច​ឈើ ​ចុះ​នៅផ្ទះ​យើង​មាន​កញ្ចក់​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ទេ​ បាន​មួយ​សរសៃសក់​គេ​នៅ​ ធម្មតា​គេ​កែ​រឿង​របស់​គេ​មិនមែន​យក​លុយ​អ្នកឯង​មក​កែ​ទេ កុំ​ពូកែ​ទើស​ពេក​ ចង់បាន​ពាន​ទើស​..។​

កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​ បាន​ព្យាយាម​ទាក់ទង​ដើម្បី​សាកសួរ ជុំវិញ​រឿង​នេះ​ពី​សំណាក់​តារា​ចម្រៀង​កញ្ញា សុខ ពិសី ដែរ​ តែ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​០១៣……២៤ ដែល​នាង​ធ្លាប់​ប្រើ​ ត្រូវ​ស្ត្រី​ម្នាក់​ទទួល​ជំនួស​ហើយ​ប្រាប់​ថា អូ​….. មិន​មែន​ទេ​បង​ ច្រឡំ​ហើយ គាត់​ឈប់​ប្រើ​ហើយ​ទេ​ដឹង​ ព្រោះ​អី​លេខ​ហ្នឹង​ខ្ញុំ​ឈប់​ប្រើ​យូរ​ដែរ​ហើយ។ ចេះ​តែ​មាន​អ្នក​ច្រឡំ​ខ​ល​មក​ពិសេស​អ្នក​សារព័ត៌មាន​ឧស្សាហ៍​ខល​មក​ញឹកញយ​ណាស់​…។ ដោយឡែក​លេខ​ប្រព័ន្ធ​០១២​….​.៩២ នៅ​ពេល​ភ្ជាប់​ទំនាក់ទំនង​ទៅ​ត្រូវ​បាន​ឆ្លើយ​ថា មិន​អាច​ទំនាក់ទំនង​បាន។​

ចង់​ដឹង​ថា មុន​ពេល​វះកាត់​ និង​ក្រោយពេល​វះកាត់​ខុសគ្នា​ខ្លាំង​កម្រិត​ណា​ មានតែ​ប្រិយមិត្ត​ទស្សនា​រូបភាព​ទាំង​អស់​គ្នា៕
Pisey-2015-07-full-U

Pisey-2015-07-full-U1

Pisey-2015-07-full-U5

Pisey-2015-07-full-U6


សុខ ពិសី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​

Post a Comment

0 Comments

Close Menu