ប្រភពពីអ្នកជិតដិតតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា ចំណងស្នេហ៍រលកញីឈ្មោលរវាងអ្នកនាង ចន ច័ន្ទលក្ខិណានិងលោក ហេង ឡុង បច្ចុប្បន្នអ្នកទាំងពីរបានកំណត់រួចជាស្រេចជុំវិញការៀបចំពិធីភ្ជាប់ផ្លូវការដើម្បីរឹតបន្តឹងនិងបញ្ជាក់ពីសក្ខីភាពស្នេហាស្មោះស្ម័គ្របញ្ចប់ព័ត៌មានមន្ទិលធ្លាប់ធ្វើការរិះគន់កាលពីពេលកន្លង។
ប្រភពដដែលនេះបាននិយាយទៀតថា ពិធីភ្ជាប់ពាក្យរបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយគូស្នេហ៍ថ្មីអ្នកជំនួញខ្នាតធំខាងលើអាចរៀបចំឡើងស្របពេលនៃថ្ងៃសម្ពោធ ឡើងវីឡាថ្មីមានតម្លៃរាប់ម៉ឺនដុល្លារព្រោះថាគូរស្នេហ៍អ្នកទាំងពីរមិនចង់ចំណាយពេលវេលាពីរទៅបីដងដើម្បីឲ្យខាតពេលច្រើន។
ជួបជាមួយកម្ពុជាថ្មីតាមទូរស័ព្ទនៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះអ្នកសម្តែង វ័យជ្រេតែនៅតែរក្សាបានរូបសម្ផស្សមិនចាញ់តារាស្រីក្មេងៗស្រកក្រោយអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងពីគម្រោងនៃពិធីភ្ជាប់នេះថា ចាស់ អូន ! បងពិតជាមាន គម្រោងភ្ជាប់ពាក្យនៅថ្ងៃតែមួយនៃពិធីឡើងវីឡានេះមែន….។
ឆ្លើយតបដោយសម្លេងដ៏ក្រអួនក្រអៅរបស់ អ្នកនាង ចន ច័ន្ទលក្ខណា ក៏បានបញ្ជាក់ថា “ហ្នឹងហើយអូនតែបងក៏មិនទាន់ច្បាស់ថា យ៉ាងម៉េចទេអាចប្តូរក៏ថាបានប៉ុន្តែបើតាមគម្រោងគឺអញ្ចឹងចង់ថ្ងៃឡើងវិឡានិងពិធីភ្ជាប់ពាក្យធ្វើនៅថ្ងៃតែមួយជាមួយគ្នា”។ នៅពេលកម្ពុជាថ្មីសួរថាម៉េចបានជាអ្នកនាងចង់យកថ្ងៃតែមួយស្របគ្នា ចឹង?ចម្លើយត្រូវបានអ្នកនាងចន ច័ន្ទលក្ខិណាតបមកវិញថាចង់ធ្វើវាតែម្តងឲ្យហើយព្រម គ្នា…។
តារាសម្តែងចង្កាស្រួចអ្នកមេម៉ាយកូនមួយ ចន ច័ន្ទលក្ខិណា បាននិយាយទៀតថា វីឡាថ្មី ដែលសង់ឡើងទុកដើម្បីរួមរស់សាងសុភ័មង្គស្នេហ៍រវាងម្ចាស់ចិត្តនិងនាងនោះមានទីតាំងនៅបុរីអង្គរភ្នំពេញតែតម្លៃប៉ុន្មាននោះមិនត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រាប់ទេដោយ និយាយថា អត់ដឹងដែរព្រោះមិនបានសួរគាត់ច្បាស់(គូស្នេហ៍លោកហេង ឡុង)។
ដោយឡែកសម្រាប់គម្រោងនៃការរៀបពិធីអាពាហ៍ពិពាហ៍ផ្លូវនោះត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណាប្រាប់ថា ឥឡូវនៅជាន់ឆ្នាំរៀងខ្លួនឆ្នាំនេះគាត់ឆ្នាំក្រោយខ្ញុំតែចាំមើលបើសិនជាអាចបើឆ្នាំក្រោយមិនអីនោះ។ ប៉ុន្តែបើសិនឆ្នាំក្រោយមើលថ្ងៃខែនៅតែមិនត្រូវទេអាចលើក ពេលទៅឆ្នាំក្រោយមួយទៀត។
ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយបន្ថែមថា ខ្ញុំមានគម្រោងថាឆ្នាំ ក្រោយរៀបពិធីអាពាហ៍ពិពាហ៍មែនហើយបើទៅមើលគ្រូថាអាចរៀបការបានគឺថ្ងៃភ្ជាប់ពាក្យអត់ភ្ជាប់ទេចាំឆ្នាំក្រោយរៀបការតែម្តងដោយសារបើសិនបន្ថយពេលវេលារៀបការអត់ភ្ជាប់ពាក្យទេ។ ចំណែកថ្ងៃរៀបចំពិធីឡើងវីឡាថ្មីត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណាប្រាប់ថាប្រហែល ៤ឬ៥ខែទៀត៕
ចន ច័ន្ទលក្ខិណា គ្រោងធ្វើកម្មវិធីពីរក្នុងពេលតែមួយ
0 Comments