ភ្នំពេញ ៖ ប្រព័ន្ធលូនៅក្នុងរាជធានីមានការកែលម្អច្រើនក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះដែលធ្វើឲ្យតំបន់មួយចំនួន ដែលធ្លាប់ទទួលការលិចលង់ដោយជំនន់ទឹកភ្លៀង លែងលិចលង់ទៀតដែរ ហើយខណ្ឌខ្លះក៏ត្រូវបានកែសម្រួលជួសជុលផ្លាស់ប្រព័ន្ធលូថ្មីមានទំហំធំជាងមុនដូចជានៅក្នុងសង្កាត់ ស្វាយប៉ាកកាលពីចុងសប្តាហ៍កន្លងទៅនេះបានបើកការដ្ឋានដាក់លូប្រវែងជាង៦០០ម៉ែត្រក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានី ដោយមានការអញ្ជើញចូលរួមពីលោក ធុយ សុខន គណៈអភិបាលខណ្ឌឫស្សីកែវលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងមូលដ្ឋាន។
នាឱកាសបើកការដ្ឋានដាក់លូធ្វើផ្លូវក្នុងសង្កាត់ស្វាយប៉ាកនេះលោក ធុយ សុខន គណៈអភិបាលខណ្ឌឫស្សីកែវបានមានប្រសាសន៍រំលឹកពីប្រវត្តិក្នុងមូលដ្ឋាននេះថា ជាកន្លែងរងនូវការលិចលង់ទឹកច្រើនជាងគេ ក៏ដោយសារទឹកទន្លេមានស្ថានភាពទាបជាងតំបន់ឫស្សីកែវចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា គ្រាដែលទឹកទន្លេឡើងពេញបន្ទុកបណ្ដាលឲ្យទឹកហូរចូលត្រូវការម៉ាស៊ីនបូមទឹក ចេញពីមូលដ្ឋាន។ លោកអភិបាលខណ្ឌបន្តថា ការដាក់លូក៏ត្រូវអនុវត្តន៍ទន្ទឹមនឹងការធ្វើផ្លូវដូចគ្នា ដែរហើយក្នុងនោះក៏ត្រូវមានការចូលរួមគ្នាឲ្យមានការថែរក្សាការពារឲ្យបានល្អដែរលើគម្រប លូមិនត្រូវឲ្យមានសំរាម ដោយត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវពីព្រោះបញ្ហាសំរាមក៏ជាក្តី កង្វល់មួយដែលយើងជាម្ចាស់សំរាមបង្កើតសំរាមដោយខ្លួនឯងគួរតែនាំគ្នាសំអាតឲ្យបាន ស្អាតទាំងអស់គ្នា៕
បើកការដ្ឋានធ្វើផ្លូវ ធ្វើលូ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ
0 Comments