Ad Code

ជនជាតិ​ទំពួន​ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​ ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ

រតនគិរី ៖ បុរស​ចំណាស់​អាយុ​៦២​ឆ្នាំ​ម្នាក់​បាន​សម្រេច​ជីវិត​ខ្លួនឯង​ដោយ​ធ្វើ​អត្តឃាត​ចង.ក​ នឹង​ខ្សែ​អង្រឹង​ជាប់​ធ្នឹម​ខ្ទម​ចម្ការ​ស្លាប់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ​កូន​ឲ្យ​កណ្ដោចកណ្ដែង។​


ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​ក្នុង​ខ្ទម​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​(​ហៅ​អូ​រកា​ទឹង​) ស្ថិត​ក្នុង​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី។


មន្ត្រី​នគរបាល​ប៉ុស្តិ៍​យក្ខ​ឡោម​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ វឹង ផាន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ​ មា​នទី​លំនៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ និង​កូនស្រី​ចំនួន​ពីរ​នាក់​រស់នៅ​ក្នុង​បន្ទុក។


ប្រភព​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ព្យាបាល​មិន​ចេះ​ជាសះស្បើយ​អស់​រយៈ​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ធ្វើ​ឲ្យ​រូបគេ​អស់សង្ឃឹម​ជា​ខ្លាំង​ ម្យ៉ាងទៀត​កត្តា​ជីវភាព​ប្រចាំថ្ងៃ​ជួប​ការ​លំបាក​ទី​ទាល់​ក្រ​ថែមទៀត បណ្ដាល​ឲ្យ​ជនរងគ្រោះ​សម្រេចចិត្ត​ជ្រើស​រើស​យក​ផ្លូវ​នេះ​តែម្ដង។​


ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើ​កោសល្យវិច័យ​ហើយ​បាន​បញ្ជាក់​ថា​ ជនរងគ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង.ក​ ប្រាកដ​មែន​។ សាកសព​ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទំពួន៕




ជនជាតិ​ទំពួន​ម្នាក់​ចង.ក​ សម្លាប់​ខ្លួន​ ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ

Post a Comment

0 Comments

Close Menu