បន្ទាយមានជ័យ ៖ ថ្មីៗនេះរដ្ឋាភិបាលបានទម្លាក់លុយប្រមាណ៣០លានដុល្លារ សម្រាប់កែលំអផ្លូវដែកដ៏ចាស់ទ្រុឌទ្រោមមួយខ្សែ ពីភ្នំពេញ ទៅបន្ទាយមានជ័យ ដល់ក្រុងប៉ោយប៉ែត ធ្វើយ៉ាងណាជួសជុលពង្រឹងឲ្យរថភ្លើងបានធ្វើចរាចរណ៍សិន បើទោះបីរត់យឺតៗក៏ដោយចុះ។
នេះបើតាមលោក លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ឲ្យដឹងកាលទី១៦ ខែសីហា ឆ្នាំ២០១៥ថា រដ្ឋាភិបាលបានផ្ដល់លុយ៣០លានដុល្លារសម្រាប់ពង្រឹងផ្លូវរទេះភ្លើងនេះ ធ្វើយ៉ាងណាឲ្យរទេះភ្លើងរត់បានសិន ពីព្រោះកំណាត់ផ្លូវដែកមួយនេះទាមទារធ្វើឡើងវិញជំរុញការដឹកកសិផលដែលចេះតែកើនឡើងនៅតំបន់ខេត្តសំខាន់ៗ ក្នុងភូមិភាគពាយព្យ រហូតជាប់ព្រំដែនថៃ។
លុយនេះត្រូវបានយកចិត្តទុកដាក់ជួសជុលកែលំអគ្រប់ស្ពានផ្លូវដែកដែលមាន១៦៨ស្ពានដែលធ្លាប់រងត្រូវគ្រាប់មីននាសម័យសង្គ្រាម។ ការកែលំអផ្លូវដែកនេះ គេគ្រោងឲ្យចប់អាចឲ្យរថភ្លើងបើកបរបាននៅឆ្នាំ២០១៧។ ថៃកំពុង ត.ភ្ជាប់ផ្លូវដែកគេឲ្យជាប់ជាមួយផ្លូវដែកកម្ពុជា សម្រេចឲ្យចប់នៅឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះ ក្នុងកញ្ចប់លុយ៣០លានដុល្លារនេះត្រូវបានយកមកប្រើប្រាស់ជួសជុលកែលំអផ្លូវដែកនេះបានជាបណ្ដើរៗហើយ៕
ផ្លូវដែកពីភ្នំពេញ ទៅបន្ទាយមានជ័យ ដល់ក្រុងប៉ោយប៉ែត នឹងចាប់ធ្វើចរាចរណ៍នៅឆ្នាំ២០១៧ចំណាយលុយធ្វើផ្លូវអស់៣០លានដុល្លារ
0 Comments