Ad Code

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ លើ​ផែនការ​អភិវឌ្ឍ​ខេត្ត​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩

បន្ទាយមានជ័យ ៖ នៅ​ល្ងាច ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មានជ័យ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ លើ​សេចក្តីព្រាង​លើ​ផែនការ​អភិវឌ្ឍ​​ខេត្ត​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​នេះ​មាន​កា​ចូលរួម​លោក គោ ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​ អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​មន្ត្រី​ពាក់​ពន្ធ​ជាច្រើន​នាក់​ទៀត។


ក្នុង​កិច្ចប្រជុំ​នោះ​លោក​គោ​ ស៊ុំ​សារឿ​ត​បាន​លើកយក​រាល់​បញ្ហា​ប្រឈម​របស់​មន្ទីរ​១០​យក​មក​ពិភាក្សា។ ១​បញ្ហា​ប្រឈម​របស់​មន្ទីរ​កសិកម្ម​ទិន្នផល មាន​ស្រូវ ពោត ដំឡូង​សណ្តែក នៅ​មាន​កម្រិត​គ្មាន​ទឹក​ផ្គត់ផ្គង់​ឲ្យ​បាន​តាម​សេចក្តី​ត្រូវការ​សត្វ​បំផ្លាញ​ និង​ដី​ខ្សោះ​ជីជាតិ។ ២​មន្ទីរ​ធនធានទឹក​ខ្វះ​ប្រពន្ធ​ធារាសាស្ត្រ​ធំៗ​សម្រាប់​ការងារ​ស្រោចស្រព​អាកាសធាតុ​ប្រែប្រួល​មាន​គ្រោះ​ទឹកជំនន់​និង​គ្រោះ​រាំង​ស្ងួត។ ៣​មន្ទីរ​រ៉ែ​និង​ថាមពល​មាន​អាជីវកម្ម​រ៉ែ​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​បណ្ដា​ស្រុក​មួយចំនួន​អាជីវករ​មួយចំនួន​ដែល​អស់​សុពលភាព​អាជ្ញាប័ណ្ណ​ពុំ​ទាន់ ​បាន​ស្នើ​សុំ​និង​ទទួល​អាជ្ញា​ប័ណ្ណ​បន្ត អគ្គិសនី​នៅ​មាន​តម្លៃ​ខ្ពស់​កុងទ័រ​ដើរ​លឿន។ ៤​មន្ទីរ​គមនាគមន៍​ប្រជាពលរដ្ឋ​មួយចំនួន​សង់​លំនៅ​ដ្ឋាន​លើ​ចំណី​ថ្នល់ រថយន្ត​ដឹក​ហួសកំណត់ ប្រជាពលរដ្ឋ​យក​សំរាម​ចាក់​ដាក់​ក្នុង​លូ យានយន្ត​បើក​ហួស​ល្បឿន​កំណត់ ដឹក​លើស​ទម្ងន់​ដែល​រដ្ឋ​បាន​កំណត់ បើក​មាន​ជាតិ​ស្រវឹង​និង​មិន​ចេះ​អធ្យា​ស្រ័យ​គ្នា​ទៅវិញទៅមក។ ៥​មន្ទីរ​អភិវន្ទ​​ជនបទ​ផ្លូវ​ធ្វើ​ហើយ​ជាប់​មិន​បាន​យូរ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​មានកំណត់។ ៦​មន្ទីរ​ទេសចរណ៍​តំបន់​ទេសចរណ៍​មួយចំនួន​ពុំ​ទាន់​មានលទ្ធភាព​ធ្វើការ​រៀបចំ​និង​កែលំអ​នៅឡើយ​។ ៧​ធនធានមនុស្ស​ស​មិត្តភាព​ជំនាញ​បច្ចេកទេស​និង​ភាសា​របស់​មន្ត្រី​ក្នុង​ស្ថាប័ន​នៅ​មាន​កម្រិត​នៅឡើយ។ ៨​អាជីវកម្ម​ដំណាំ​កសិផល​ដែល​ប្រជាកសិករ​ធ្វើ​បាន​ពុំ​មាន​តំលៃ​តាម​ស្តង់ដារ​ច្បាស់លាស់​មាន​ច្រករបៀង​ច្រើន​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ខុសច្បាប់។ ៩​អប់រំ​ខ្វះ​អគារសិក្សា ខ្វះ​បន្ទប់រៀន បណ្ណាល័យ ទីចាត់ការ បង្គន់ ទឹក​ស្អាត បន្ទប់​ពិសោ​ធន៍ សិស្ស​បោះបង់​ការសិក្សា​ខ្ពស់ និង​ពុំ​ទាន់​មាន​ពហុកីឡាដ្ឋាន​ខេត្ត​១០​សុខាភិបាល គ្រូពេទ្យ​និង​មន្ត្រី​ពេទ្យ​មួយចំនួន​នៅ​ខ្វះ​ក្រុម​សីល​ធ​ម៍ មើល​​ងាយមើលថោក​ដល់​អ្នក​ជម្ងឺ​ដែល​បាន​មក​ព្យាបាល​ជម្ងឺ។ លោក​បាន​បន្ត​ទៀត​ថា ​រាល់​បញ្ហា​ប្រឈម​របស់​មន្ទីរ​ទាំង​១០​នោះ​ត្រូវ​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​ច្បាប់​យក​ទៅ​អភិវឌ្ឍ​​បន្ត​នៅ​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩៕
Nita-15-A-7-Full


Nita-15-A-8-Full


Nita-15-A-9-Full


Nita-15-A-10-Full




កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ លើ​ផែនការ​អភិវឌ្ឍ​ខេត្ត​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩

Post a Comment

0 Comments

Close Menu