Ad Code

សមត្ថកិច្ច​ឡោមព័ទ្ធ​ភូមិគ្រឹះ លោក យន់ ថារ៉ូ ដើម្បី​តាម​ចាប់​ខ្លួន​លោក ហុង សុខ​ហួ​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្នងការ​រាជធានី ​រួម​សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក យន់ ថា​រ៉ូ នៅ​ជាប់​ផ្លូវ​លេខ​២០១១ ​ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​តាម​ចាប់ខ្លួន​លោក​ហុង សុខ​ហួ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។


ការ​ឡោមព័ទ្ធ​បាន​ធ្វើឡើង​ ចាប់តាំងពី​ម៉ោង​ប្រហែល​៩យប់​ថ្ងៃទី​១៤ រហូតដល់​ម៉ោងជាង​៦​ព្រឹក​ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០១៥​ ទើប​ចាប់​ខ្លួន​បាន​ដោយមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចូលរួម​ក្នុង​នោះ​មាន​តំណាង​មន្ត្រី​តុលាការ​ប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​ផង​ចូលរួម​សហការ។


លោក​ហុង សុខ​ហួ​ជា​សមាជិក​ព្រឹទ្ធសភា ​និង​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ក្នុង​រឿង​ផែនទី​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម​ដែល​កំពុង​មាន​ជម្លោះ តានតឹង​នៅ​ពេល​នេះ​តាមរយៈ ប្រព័ន្ធ​បណ្ដាញ​សង្គម ឬ ហ្វេ​ស​ប៊ុ​ក​របស់​លោក​នោះ​ ជា​ការ​មួលបង្កាច់​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ ពី​មហាជន និង​កាន់តែ​បង្ក​ឲ្យ​មាន ទំនាស់​បែក​បាក់​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ស្លាប់​រស់​កន្លងមក៕
Nita-15-A-1-Full


Nita-15-A-2-Full



សមត្ថកិច្ច​ឡោមព័ទ្ធ​ភូមិគ្រឹះ លោក យន់ ថារ៉ូ ដើម្បី​តាម​ចាប់​ខ្លួន​លោក ហុង សុខ​ហួ​

Post a Comment

0 Comments

Close Menu